ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ចាយលុយជិត ១០០លានអឺរ៉ូ ទិញដ្រូនវាយប្រហារ ៥ម៉ឺនគ្រឿងឱ្យអ៊ុយក្រែន
ក្នុងសមរភូមិដែលពោរពេញដោយភាពតានតឹង និងការប្រជែងគ្នាខ្លាំងក្លា អ៊ុយក្រែនទើបតែទទួលបានកម្លាំងជំនួយដ៏ធំមួយ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ ប្រកាសចំណាយថវិកាប្រមាណ ៩០លានអឺរ៉ូ (ស្មើនឹងជាង ១០០លានដុល្លារ) ដើម្បីទិញដ្រូនវាយប្រហារចំនួន ៥០ ០០០គ្រឿង សម្រាប់បំពាក់ឱ្យកងទ័ពអ៊ុយក្រែន។ វាគឺជាកិច្ចសន្យាទិញដ្រូនដ៏ធំបំផុតមួយមិនធ្លាប់មាន ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលលោកខាងលិច សម្រាប់អ៊ុយក្រែន។

តាមសារព័ត៌មាន Asia Today ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដ្រូនដែលអាល្លឺម៉ង់បានបញ្ជាទិញនេះ មានឈ្មោះថា «Shrike» ដែលជាប្រភេទដ្រូនបាញ់ប្រហារ FPV ផលិតដោយក្រុមហ៊ុនល្បីឈ្មោះមួយរបស់អ៊ុយក្រែនគឺ SkyFall។ អ្វីដែលធ្វើឱ្យដ្រូនប្រភេទនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺការបំពាក់កម្មវិធីសូហ្វវែរដ៏ទំនើបពីក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Auterion។ កម្មវិធីនេះ អនុញ្ញាតឱ្យដ្រូនមានសមត្ថភាពស្វែងរក និងតាមចាប់គោលដៅដែលកំពុងចល័តដោយស្វ័យប្រវត្តិ នៅដំណាក់កាលចុងក្រោយមុនពេលវាយប្រហារ ដែលនេះគឺជាចំណុចខ្លាំងមួយដែលជួយឱ្យការវាយប្រហារមានភាពត្រឹមត្រូវខ្ពស់។
លោក Lorenz Meier នាយកប្រតិបត្តិនៃក្រុមហ៊ុន Auterion បានបញ្ជាក់ពីទំហំនៃកិច្ចសន្យានេះ ហើយបានឱ្យដឹងថា ដ្រូនមួយចំនួនត្រូវបានដឹកជញ្ជូនដល់ដៃរដ្ឋាភិបាលអ៊ុយក្រែនរួចរាល់ហើយ ចំណែកឯចំនួនដែលនៅសល់ នឹងត្រូវបន្តដឹកជញ្ជូនឱ្យអស់នៅត្រឹមចុងឆ្នាំនេះ។ ទោះបីជាក្រសួងការពារជាតិទាំងអាល្លឺម៉ង់ និងអ៊ុយក្រែនមិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការ ដោយលើកហេតុផលពីសន្តិសុខប្រតិបត្តិការក៏ដោយ ក៏គេដឹងថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់សម្ព័ន្ធមិត្តលោកខាងលិច ដែលកំពុងព្យាយាមជួយពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែនឱ្យកាន់តែរឹងមាំ។
ក្រៅពីការគាំទ្ររបស់អាល្លឺម៉ង់ ក្រុមហ៊ុន Auterion ក៏កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតដទៃទៀត ដើម្បីផ្គត់ផ្គង់ដ្រូនសរុបដល់ទៅ ១០០ ០០០គ្រឿងឱ្យអ៊ុយក្រែនក្នុងឆ្នាំនេះ។ ស្របពេលជាមួយគ្នានោះដែរ អង់គ្លេស ក៏បានប្រកាសកាលពីខែមុនថា នឹងផ្តល់ដ្រូនចំនួន ១៥០ ០០០គ្រឿង តាមរយៈកញ្ចប់ជំនួយយោធាដ៏ធំមួយ។ ទាំងអស់នេះបង្ហាញឱ្យឃើញថា សង្រ្គាមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ្រូន កំពុងក្លាយជាយុទ្ធសាស្ត្រស្នូល ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ដើម្បីទប់ទល់នឹងសត្រូវ និងរក្សាជំហររបស់ខ្លួននៅលើសមរភូមិ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


