ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន តែ អាមេរិក ជាអ្នកទទួលផលចំណេញ
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់សារព័ត៌មាន Sputnik ថា សហរដ្ឋអាមេរិកកំពុងទទួលបានផលចំណេញយ៉ាងច្រើនពីជម្លោះអ៊ុយក្រែន ជាពិសេសពីការផ្គត់ផ្គង់អាវុធរបស់បណ្តាប្រទេសអ៊ឺរ៉ុបដល់ទីក្រុងកៀវ ។

លោក Ryabkov បាននិយាយថា “វាច្បាស់ណាស់ សហរដ្ឋអាមេរិកមិនត្រឹមតែជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងវិបត្តិអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកទទួលផលចំណេញផងដែរ ។ ក្នុងចំណោមរឿងផ្សេងទៀត ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកអ៊ុយក្រែន គឺជាកន្លែងហ្វឹកហាត់សម្រាប់សាកល្បងអាវុធ និងសាកល្បងវិធីថ្មីនៃសង្រ្គាមរបស់ពួកគេ” ។
លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏នឹងដាក់កិច្ចសន្យាថ្មីក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារលើអឺរ៉ុបសម្រាប់ការទិញផលិតផលឧស្សាហកម្មយោធារបស់អាមេរិក ។ ប៉ុន្តែទោះជាយ៉ាងណាលោក Ryabkov បានព្រមានថា “អ្នកពាក់ព័ន្ធជាមួយនឹងហ្គេមមួយនេះ នឹងឃើញខ្លួនឯងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ។

ជាចុងក្រោយលោក Sergey Ryabkov បានបញ្ជាក់ថា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសការសម្រេចចិត្តក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ Abrams ទៅកាន់អ៊ុយក្រែន ទីក្រុងមូស្គូមិនឃើញមធ្យោបាយណាមួយដើម្បីជួបពិភាក្សាជាមួយទីក្រុងកៀវទៀតនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ចោទ អាមេរិក និងណាតូ យក អ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បងអាវុធថ្មីៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


