ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន គំរាមវាយប្រហារ ចូលក្នុងទឹកដី រុស្ស៊ី
ក្នុងបទសម្ភាសជាមួយកាសែត Washington Post នៅថ្ងៃពុធទី០១ខែកុម្ភៈ, លោក Kirill Budanov មន្ត្រីចារកម្មកំពូលរបស់ទីក្រុងកៀវ បានព្រមានថា ប្រទេសរុស្ស៊ីនឹងបន្តជួបប្រទះបញ្ហា រហូតដល់ពួកគេ ដកខ្លួនចេញពីអ៊ុយក្រែន និងស្ដារបូរណភាពទឹកដីរបស់ប្រទេសនេះឡើងវិញ។

ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់អ៊ុយក្រែន (GUR) រូបនេះបានបន្ថែមថា បច្ចុប្បន្ន ទីក្រុងកៀវ មានមនុស្សបង្កៃគ្រឿងផ្ទុះនៅលើទឹកដីរុស្ស៊ី ហើយបានចង្អុលបង្ហាញ អំពីការវាយប្រហារដែលអាចកើតមាននៅក្នុងប្រទេសនេះនាពេលដ៏ខ្លីខាងមុខ។
នៅពេលសួរអំពីការពាក់ព័ន្ធរបស់គាត់ក្នុងការបំផ្ទុះគ្រាប់បែកលើស្ពាន គ្រីមៀ ក្នុងខែតុលា និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរលើក លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីកាលពីខែធ្នូ លោក Budanov បានបដិសេធបញ្ជាក់ថាតើកងកម្លាំងពិសេសរបស់គាត់នៅពីក្រោយហេតុការណ៍នោះដែរឬទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានព្រមានថា នឹងមានការវាយប្រហារបន្ថែមទៀត។

លោក Budanov បានបន្តទទូចថា អ៊ុយក្រែនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា តំបន់គ្រីមៀ នឹងដណ្តើមយកមកវិញនៅត្រឹមរដូវក្តៅ ហើយបានច្រានចោលការលើកឡើងដែលថា ទីក្រុងមូស្គូអាចប្រើអាវុធនុយក្លេអ៊ែរប្រសិនបើកងទ័ពទីក្រុងកៀវ ឈានដល់ឧបទ្វីប ដែលបានចូលរួមជាមួយរុស្ស៊ីជាផ្លូវការបន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ២០១៤មួយនេះ។
យោងតាមលោក Budanov, “នេះជាយុទ្ធសាស្ត្រដ៏គួរឲ្យខ្លាច។ រុស្ស៊ីជាប្រទេសមួយដែលអ្នកអាចគិតទុកមុនបាន ប៉ុន្តែមិនមែនជារឿងងាយស្រួលនោះទេ។ រឿងនេះនឹងមិនកើតឡើងឡើយ។ ការវាយប្រហារនុយក្លេអ៊ែរនឹងមិនត្រឹមតែនាំមកនូវបរាជ័យផ្នែកយោធាសម្រាប់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវការដួលរលំរបស់រុស្ស៊ីផងដែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុមហ៊ុនរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ជាទីគាប់ចិត្ត ដល់ទាហាន ដែលកម្ទេចរថក្រោះរបស់ ណាតូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


