ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ជាទីគាប់ចិត្ត ដល់ទាហាន ដែលកម្ទេចរថក្រោះរបស់ ណាតូ (មានវីដេអូ)
ក្រុមហ៊ុនផលិតសារធាតុគីមីរបស់រុស្ស៊ី Fores បានប្រកាសផ្តល់រង្វាន់ដល់ទាហានរូបណា ដែលកម្ទេចរថក្រោះប្រយុទ្ធផលិតដោយប្រទេសលោកខាងលិច។
ដំណឹងនេះកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងបែរឡាំង កាលពីសប្តាហ៍មុន បានអនុម័តការប្រគល់គ្រឿងសឹកធុនធ្ងន់ទៅឲ្យទីក្រុងកៀវ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Ekaterinburg ក្នុងប្រទេសរុស្ស៊ីមួយនេះ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួនកាលពីចុងសប្តាហ៍ថា “ទាហានរុស្ស៊ីរូបណាដែលកម្ទេច ឬចាប់បានរថក្រោះប្រយុទ្ធ Leopard 2 របស់អាល្លឺម៉ង់ ឬ Abrams របស់អាមេរិក នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។ ក្រុមហ៊ុន Fores នឹងផ្តល់ប្រាក់ចំនួន ៥លានរូបិ៍ល ស្មើ ៧០៧០០ដុល្លារសម្រាប់ការកម្ទេចរថក្រោះមួយគ្រឿង”។
ក្រុមហ៊ុនបន្ថែមថា ប្រសិនបើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-15 និង F-16 មែននោះ ក្រុមហ៊ុន Fores នឹងផ្តល់រង្វាន់ ១៥លានរូបិ៍ល (២១២ ១០០ដុល្លារ) សម្រាប់ការបាញ់ធ្លាក់យន្តហោះមួយគ្រឿង។
គួរបញ្ជាក់ជាថ្មី ទីក្រុងបែរឡាំង បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងផ្គត់ផ្គង់ឲ្យទីក្រុងកៀវ នូវរថក្រោះ Leopard 2 ចំនួន១៤គ្រឿង ហើយអនុញ្ញាតឲ្យមានការចែកចាយរថក្រោះដែលផលិតដោយអាល្លឺម៉ង់ ពីសំណាក់ប្រទេសអឺរ៉ុបផ្សេងទៀត។
ចំណែកអាមេរិក ក៏បានសន្យាផ្តល់រថក្រោះ Abrams ចំនួន ៣១ គ្រឿងឲ្យអ៊ុយក្រែន ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី នៅតែប្រកាន់ខ្ជាប់ថា សព្វាវុធបរទេសនឹងធ្វើឲ្យជម្លោះជាមួយអ៊ុយក្រែនកាន់តែរីកធំ។ វិមានក្រឹមឡាំងក៏បានបញ្ជាក់ដែរថា រថក្រោះលោកខាងលិចនៅអ៊ុយក្រែន នឹងត្រូវចាត់ទុកជាគោលដៅស្របច្បាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បញ្ជាក់ច្បាស់ៗ ក្រោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ចោទថា លោក ពូទីន គំរាមបាញ់មីស៊ីល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


