Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ប្រកាសពង្រឹងការត្រៀមលក្ខណៈធ្វើសង្គ្រាម (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃអង្គារទី០៧ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងពង្រឹងការត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់ប្រទេស ខណៈទីក្រុងព្យុងយ៉ាងត្រៀមរៀបចំការប្រារព្ធខួបយោធា។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សកម្មករដែលកំពុងកាន់អំណាច ដោយក្នុងនោះ ក្រុមមន្ត្រីបានពិភាក្សាអំពីកិច្ចការយោធា និងនយោបាយសំខាន់ៗ សម្រាប់ឆ្នាំនេះ និងបញ្ហារយៈពេលវែង ទាក់ទងនឹងការតម្រង់ទិសសម្រាប់ការកសាងកងទ័ព។

KCNA ផ្សាយថា “កិច្ចពិភាក្សានៅទីនោះរួមមាន បញ្ហានៃការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធឥតឈប់ឈររបស់កងទ័ពប្រជាជនកូរ៉េ ដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតមាន និងពង្រឹងការត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាម”។

កិច្ចប្រជុំនេះធ្វើឡើងចំពេលប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងដង្ហែក្បួនព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃពុធទី០៨ខែកុម្ភៈ។

កិច្ចប្រជុំយោធានេះក៏ធ្វើឡើងផងដែរ បន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានថ្កោលទោសសមយុទ្ធរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយនិយាយថា ពួកគេបានឈានដល់បន្ទាត់ក្រហមហើយ និងគំរាមប្រែក្លាយឧបទ្វីបកូរ៉េ ទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក គីម ជុងអ៊ុន បណ្តេញសេនាប្រមុខ ចេញពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម