Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម Hacker មកពីអឺរ៉ុប និងអាមេរិកខាងជើង ចូលអុកឡុកប្រព័ន្ធអ៊ីនធឺណិត ចិន  

បានផុស

នៅ

ក្រុមអ្នកជំនាញសន្តិសុខអ៊ីនធឺណិតចិន លាតត្រដាងថា ពួកក្រុម Hacker មកពីអឺរ៉ុប និងអាមេរិកខាងជើង បានធ្វើការវាយប្រហារជានិច្ចមកលើចិន ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអ៊ីនធឺណិត និងសុវត្ថិភាពទិន្នន័យចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Hacker ដែលមានឈ្មោះថា “ប្រឆាំងលោកខាងលិច ឬ ATW” បានធ្វើការវាយលុកបង្ហាញ​ព័ត៌មានដ៏រសើបរបស់ចិនជាង ៧០ ដង ចាប់តាំងពីឆ្នាំ ២០២១ និង ៣០០ ដងទៀតពាក់ព័ន្ធនឹងប្រព័ន្ធព័ត៌មានសំខាន់ៗរបស់រដ្ឋាភិបាល ។ ជាពិសេស ចាប់តាំងពីឆ្នាំ ២០២២ មក ATW បានបង្កើនសន្ទុះរបស់ពួកគេបន្តអនុវត្តការតាមដានទ្រង់ទ្រាយធំ និងវាយប្រហារខ្សែសង្វាក់ផ្គត់ផ្គង់លើបណ្តាញចិន ។

តាមរយៈការតាមដាននេះ អ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិតពីមន្ទីរពិសោធន៍ Qi An Pangu រកឃើញថា សមាជិកសកម្មរបស់ ATW ត្រូវបានចូលរួមជាចម្បងនៅក្នុងផ្នែកសរសេរកម្មវិធី និងការងារទាក់ទងនឹងវិស្វករបណ្តាញ ដោយមានទីតាំងនៅប្រទេសស្វីស បារាំង ប៉ូឡូញ កាណាដា និងប្រទេសផ្សេងៗទៀត ។

នេះជាលើកទី ២ ហើយដែលចិន បានលាតត្រដាងមុខមាត់ពិតរបស់ពួកក្រុម Hacker ដែលតែងតែវាយប្រហារចិន ដោយលើកដំបូង ចាប់បានក្រុម Equation ដែលក្រុមនេះ មានទំនាក់ទំនងជាមួយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។

ATW ត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០២១ ហើយកាន់តែសកម្មនៅក្នុងវេទិកាអនឡាញនៅក្នុងខែតុលាឆ្នាំដដែលនោះ ។ ចាប់តាំងពីការបង្កើតមក ATW បង្ហាញពីចេតនាប្រឆាំងនឹងចិនយ៉ាងច្បាស់ ដោយ​បញ្ជាក់​ជា​សាធារណៈ​​អំពី​ការ​លេច​ធ្លាយ​ទិន្នន័យ​ក្នុង​ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​ប្រទេស​ផ្សេង​ទៀត ។

មិនតែប៉ុណ្ណោះ ក្រុមនេះបានបង្ហោះឯកសារពិសេសមួយដែលមានចំណងជើងថា “ATW ធ្វើសង្គ្រាមប្រឆាំងចិន” ដែលគាំទ្រលើឯករាជ្យភាពតៃវ៉ាន់ ឯករាជ្យភាពហុងកុង និងបំភាន់បញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ Xinjiang ប្រទេសចិន ។

មិនបញ្ចប់ត្រឹមចិនឡើយ គោលដៅ ATW នៅមានរុស្ស៊ី បេឡារុស អ៊ីរ៉ង់ និងកូរ៉េខាងជើង ព្រមទាំងផ្តល់ឯកសារដល់អាមេរិក និងសហភាពអឺរ៉ុប ថែមទៀតផង ។

ទោះជាយ៉ាងណាក៏ដោយ ចិននៅតែអាចកំណត់អត្តសញ្ញារបស់ពួកគេបាន ដោយក្នុងនោះមាន ៣ នាក់មកពីបារាំង និងម្នាក់មកពីកាណាដា ។ ក្នុងនោះ សមាជិកម្នាក់ក្នុងចំណោមសមាជិកផ្សេងទៀត ដែលមានឈ្មោះ Tillie Kottmann កើតនៅប្រទេសស្វីស ត្រូវបានចោទប្រកាន់ដោយក្រសួងយុត្តិធម៌អាមេរិកក្នុងខែមីនា ឆ្នាំ ២០២១ ប៉ុន្តែសំណុំរឿងនេះត្រូវបានផ្អាកភ្លាមៗនៅចុងខែមីនា ហើយចាប់តាំងពីពេលនោះមក ប្រទេសចិនគឺជាគោលដៅចម្បងរបស់ Kottmann ៕

ប្រែសម្រួលដោយ ៖​ នាង រតនៈ

ប្រភព ៖ Global Times

ចុចអាន ៖ ក្រុម តាលីបង់ នឹង ប្រែក្លាយអតីតមូលដ្ឋានយោធាបរទេសទៅជាតំបន់សេដ្ឋកិច្ចពិសេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម