ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ នឹងប្រែក្លាយអតីតមូលដ្ឋានយោធាបរទេស ទៅជាតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាននិយាយថា ខ្លួននឹងប្រែក្លាយអតីតមូលដ្ឋានយោធាបរទេសមួយចំនួន ទៅជាតំបន់សេដ្ឋកិច្ចសម្រាប់ការធ្វើអាជីវកម្ម។

ប្រទេសអាហ្វហ្គានីស្ថាន បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ចាប់តាំងពីក្រុមតាលីបង់ ចូលគ្រប់គ្រងប្រទេសឡើងវិញក្នុងខែសីហាឆ្នាំ២០២១ បន្ទាប់ពីកងកម្លាំងយោធាបរទេសត្រូវដកចេញ ក្រោយរក្សាវត្តមានក្នុងប្រទេសនេះ អស់រយៈពេលពីរទសវត្សរ៍។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសដោយឧបនាយករដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក Mullah Abdul Ghani Baradar។

លោក Mullah Baradar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១៩ខែកុម្ភៈថា “យើងសម្រេចចិត្តថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ត្រូវតែបន្តគ្រប់គ្រងមូលដ្ឋានយោធាបរទេសដែលនៅសេសសល់ ជាមួយនឹងចេតនាបំប្លែងពួកគេ ទៅជាតំបន់សេដ្ឋកិច្ចពិសេស”។
លោកបន្ថែមថា គម្រោងនឹងចាប់ផ្តើមជាមួយទីតាំងនៅក្នុងរដ្ឋធានីកាប៊ុល និងខេត្ត Balkh ភាគខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេអះអាងថា មានទីតាំងភូមិសាស្រ្តស្ថិតលើតំបន់សម្បូរធនធានធម្មជាតិ រួមទាំងឧស្ម័នធម្មជាតិ ទង់ដែង និងសារធាតុកម្រនានា ដែលមានតម្លៃជាង ១ទ្រីលានដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ទុនបម្រុងភាគច្រើននៅតែមិនទាន់បានប្រើប្រាស់នៅឡើយទេ ដោយសារភាពចលាចលជាច្រើនទសវត្សរ៍នៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


