Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ឃុំខ្លួនបងប្អូន២នាក់ជិត២០ឆ្នាំ ទើបដឹងថា ចាប់ច្រឡំ

បានផុស

នៅ

សហរដ្ឋអាមេរិក បានដោះលែងបងប្អូនប្រុសពីរនាក់ ក្រោយឃុំឃាំងពួកគេដោយគ្មានការចោទប្រកាន់អស់រយៈពេលពីរទសវត្សរ៍នៅឯពន្ធនាគារ Guantanam Bay ក្នុងប្រទេសគុយបា។ លោក Abdul និង Mohamamed Rabbani បានអះអាងថា ពួកគេត្រូវរងការធ្វើទារុណកម្មខណៈពេលស្ថិតនៅក្នុងមន្ទីរឃុំឃាំងរបស់ CIA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែកុម្ភៈថា បុរសទាំង២ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសប៉ាគីស្ថាន។ អ្នកទាំងពីរត្រូវបានសម្រេចឲ្យចេញពីពន្ធនាគារក្នុងឆ្នាំ២០២១ ប៉ុន្តែគេនៅតែមិនច្បាស់ពីមូលហេតុដែលអ្នកទាំង២នៅតែស្ថិតក្នុងស្ថានភាពនេះរហូត ដល់បច្ចុប្បន្ន។

សមាជិកព្រឹទ្ធសភាប៉ាគីស្ថានលោក Mushtaq Ahmad Khan បានបញ្ជាក់កាលពីថ្ងៃសុក្រថា ​បងប្អូនទាំង២ដែលស្ថិតក្នុងវ័យ៥០ឆ្នាំប្លាយ បានទៅដល់អាកាសយានដ្ឋានឥស្លាម៉ាបាដហើយ។

គាត់បានសរសេរនៅលើ Twitter ថា “ពួកគេត្រូវបានដាក់គុកដោយគ្មានកំហុសនៅឈូងសមុទ្រ Guantanamo។ គ្មានការជំនុំជម្រះក្តី គ្មាននីតិវិធីរបស់តុលាការ ហើយគ្មានការចោទប្រកាន់ប្រឆាំងនឹងពួកគេទាំងអស់។ សូមអបអរសាទរចំពោះការដោះលែងពួកគេ”។

បងប្អូនទាំង២ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរប៉ាគីស្ថានក្នុងឆ្នាំ២០០២ ហើយប្រគល់ទៅឲ្យ CIA មុនពេលផ្ទេរទៅពន្ធនាគារ Guantanamo ក្នុងឆ្នាំ២០០៤។

របាយការណ៍ស្តីពីការធ្វើទារុណកម្មរបស់ព្រឹទ្ធសភាអាមេរិក ដែលរៀបរាប់អំពីការឃុំខ្លួនបុរសទាំងពីរ បានកត់សម្គាល់ថា អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួន Ahmed ដោយច្រឡំថាជាភេរវករឈ្មោះ Hassan Ghul។

គួរបញ្ជាក់ថា ពន្ធនាគារនៅឈូងសមុទ្រ Guantanamo ត្រូវបានបើកដោយរដ្ឋបាលរបស់លោកប្រធានាធិបតី George W. Bush ក្នុងឆ្នាំ២០០២ ដើម្បីឃុំឃាំងជនបរទេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពេជ្ឈឃាដក្រុម ISIS បាត់ខ្លួនយ៉ាងអាថ៌កំបាំង ពីពន្ធនាគារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៩ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម