Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អង្វរដល់រដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាលើឯកសារណាមួយ ត្រូវពិនិត្យឲ្យបានច្បាស់

បានផុស

នៅ

ពីវេទិកាចែកសញ្ញាបត្រ ជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្ដេច បានចារប៉ិចក្រហមលើឯកសាររបស់រដ្ឋមន្ត្រីមួយចំនួន ដែលបានផ្ញើមកសម្ដេចខុសអក្ខរាវិរុទ្ធ ឬកាលបរិច្ឆេទ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «បាននិយាយទៅដល់ហ្នឹង គឺសុំនិយាយផងដែរ ក្រែងលោអាប៉ិចក្រហមហ្នឹង វាមិនបានទៅដល់រដ្ឋមន្ត្រី ប៉ិចក្រហមរបស់ខ្ញុំទៅច្រើនណាស់ តែវានៅដដែល ថ្ងៃហ្នឹងនិយាយតែម្ដង ប៉ិចក្រហមរបស់ខ្ញុំតែងតែចារត្រឡប់ទៅវិញ គឺខុសតែងចារត្រឡប់ទៅវិញ ប៉ុន្តែក្រែងលោមិនបានទៅដល់រដ្ឋមន្ត្រី អញ្ចឹងថ្ងៃនេះខ្ញុំនិយាយ ម៉ង»។

សម្ដេចនាយករដ្ឋមន្ត្រី បានអង្វរដល់រដ្ឋមន្ត្រីទាំងឡាយ មុនពេលចុះហត្ថលេខាលើឯកសារណាមួយ សូមពិនិត្យឲ្យបានច្បាស់ទៅលើអក្ខរាវិរុទ្ធ និងកាលបរិច្ឆេទ ជាដើម។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តបែបនេះថា «ខ្ញុំសូមអង្វរករឲ្យលោករដ្ឋមន្ត្រីទាំងឡាយ ឯកឧត្ដម លោកជំទាវ ជារដ្ឋមន្ត្រីទាំងឡាយ មុនចុះហត្ថលេខាមើលឲ្យច្បាស់មើល តាំងពីអក្ខរាវិរុទ្ធ តាំងពីស្អី អានេះផ្ញើមកនាយករដ្ឋមន្ត្រីណា មិនមែនផ្ញើទៅណាទេ ទោះបីផ្ញើទៅណាក៏ដោយខ្លួនឋានៈរដ្ឋមន្ត្រី ត្រូវធ្វើឲ្យច្បាស់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម