ព័ត៌មានជាតិ
មកដឹងដើមទុនដែលអាចដំណើរការគ្រឹះស្ថានធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា
គ្រឹះស្ថានធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុ ត្រូវមានដើមទុនប៉ុន្មានដើម្បីអាចទទួលបានអាជ្ញាបណ្ណដំណើរបាន?

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សម្រាប់គ្រឹះស្ថានធនាគារពាណិជ្ជ ត្រូវមានដើមទុន ៧៥លានដុល្លារ ដើម្បីដំណើរការអាជីវកម្ម។ ចំណែកមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើត្រូវមានដើមទុន ៤៥លានដុល្លារ, ១លាន ៥០ម៉ឺនដុល្លារ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមិនទទួលប្រាក់បញ្ញើ, និង ២ម៉ឺន ៥ពាន់ដុល្លារ សម្រាប់គ្រឹះស្ថានឥណទានជនបទ។
លោក កាំង តុងងី បានឱ្យដឹងទៀតថា ក្រៅពីដើមទុននេះ នៅមានលក្ខខណ្ឌជាច្រើនទៀត ដែលតម្រូវឱ្យមានមុននឹងទទួលបានអាជ្ញាបណ្ណ។ បើតាមលោក តុងងី លក្ខខណ្ឌទាំងនោះ មានដូចជា ការរៀបចំផែនការអាជីវកម្ម ការសិក្សាលើទីផ្សារ មើលលើសមត្ថភាពក្រុមប្រឹក្សាភិបាល ក្នុងការគ្រប់គ្រង និងមើលទៅលើប្រវត្តិ ថាតើធ្លាប់ជាប់ពាក់ព័ន្ធនឹងអាជីវកម្មមិនស្របច្បាប់ ឬបទឧក្រិត្យផ្សេងៗ។ លោកបន្ថែមដូច្នេះថា« សូម្បីតែប្រធានសារខានីមួយៗ ក៏ធនាគារជាតិពិនិត្យយ៉ាងល្អិតល្អន់ ថាតើធ្លាប់ជាប់បទឧក្រិត្យអ្វីដែរឬទេ? និងនៅមានបញ្ញត្តិជាច្រើនទៀត»។
លោក តុងងី បានគូសបញ្ជាក់ទៀតថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរឹតបន្តឹងខ្លាំងក្នុងការផ្តល់អាជ្ញាបណ្ណសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ