សេដ្ឋកិច្ច
ធនាគារកណ្តាល អាមេរិក និងប្រទេស ៥ ផ្សេងទៀត ចាប់ផ្តើមប្រតិបត្តិការផ្ដល់សាច់ប្រាក់ងាយស្រួលរួមគ្នា
ធនាគារធំៗចំនួន ៦ ដូចជា ធនាគារកណ្តាលអាមេរិក ធនាគារកណ្តាលអឺរ៉ុប ធនាគារជប៉ុន ធនាគារកាណាដា ធនាគារអង់គ្លេស និងធនាគារជាតិស្វីស បានប្រកាសពីសកម្មភាពសម្របសម្រួលមួយ ដើម្បីបង្កើនការផ្តល់សាច់ប្រាក់ងាយស្រួលជា ប្រាក់ដុល្លារអាមេរិក ។

ធនាគារកណ្តាលបាននិយាយថា ចំពោះប្រតិបត្តិការសាច់ប្រាក់ងាយស្រួលរួមគ្នានេះ នឹងចាប់ផ្តើមពីថ្ងៃចន្ទនេះ ហើយបន្តសកម្មភាពយ៉ាងហោចណាស់រហូតដល់ចុងខែមេសា ។
ប្រតិបត្តិការនេះកើតឡើង ចំពេលដែលភាពចលាចលផ្នែកហិរញ្ញវត្ថុនាពេលថ្មីៗនេះ បន្ទាប់ពីការដួលរលំនៃធនាគារអាមេរិកចំនួន ២ និងការភាន់ច្រលំជុំវិញបញ្ហាក្រុមហ៊ុនវិនិយោគពិភពលោក Credit Suisse ដែលកំពុងរងគ្រោះ ។

ទន្ទឹមនោះ ប្រតិបត្តិការរួមគ្នានេះ គឺដើម្បីស្វែងរកការកែលម្អប្រសិទ្ធភាពនៃការផ្លាស់ប្តូរប្រាក់ដុល្លារអាមេរិក នៅពេលដែលតម្រូវការប្រាក់ដុល្លារត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ធនាគារធំរបស់ស្វីស កំពុងពិភាក្សាទិញ ក្រុមហ៊ុនវិនិយោគ Credit Suisse

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២០ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា