ព័ត៌មានអន្ដរជាតិ
ធនាគារធំរបស់ស្វីស កំពុងពិភាក្សាទិញ ក្រុមហ៊ុនវិនិយោគ Credit Suisse
កាសែត Financial Times បានរាយការណ៍ថា ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសស្វីស គឺUBS កំពុងពិភាក្សាគ្នាដើម្បីទិញក្រុមហ៊ុនវិនិយោគពិភពលោក Credit Suisse ដែលជាដៃគូរប្រជែងដ៏ធំរបស់ខ្លួន។

បើតាមរបាយការណ៍ ក្រុមហ៊ុនទាំងពីរនឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដាច់ដោយឡែកនៅចុងសប្តាហ៍ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ។
ចំពោះបញ្ហានេះ ធនាគារកណ្តាលរបស់ប្រទេសស្វីសក៏ដូចជាធនាគារជាតិស្វីស ត្រូវបានគេដឹងថា បានគាំទ្រការចរចាដើម្បីធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុមានស្ថេរភាព។ ធនាគារកណ្តាលក៏កំពុងអំពាវនាវឱ្យអ្នកផ្តល់ប្រាក់កម្ចីទាំងពីរផ្តល់ដំណោះស្រាយច្បាស់លាស់មួយ មុនពេលទីផ្សារបើកនៅថ្ងៃចន្ទផងដែរ។

ស្របជាមួយគ្នានេះ ក្រុមហ៊ុន Credit Suisse បានប្រកាសថា នឹងខ្ចីប្រាក់ ៥៤ពាន់លានដុល្លារពីធនាគារ ជាតិស្វីស ដើម្បីពង្រឹងសាច់ប្រាក់ងាយស្រួល ប៉ុន្តែក្រុមហ៊ុនកំពុងព្យាយាមក្នុងការកសាងអាជីវកម្មរបស់ខ្លួនឡើងវិញដោយសារការធ្លាក់ចុះនៃតម្លៃភាគហ៊ុននិងលំហូរចេញនៃមូលនិធិ។
គួរបញ្ជាក់ថា UBS ដែលមានមូលដ្ឋាននៅទីក្រុង Zurich គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែល មានការិយាល័យក្នុងប្រទេសជាង៥០។ UBS និង Credit Suisse ត្រូវបានចាត់ទុកថាជាគូប្រជែងនៅក្នុងធនាគារវិនិយោគ និងការគ្រប់គ្រងទ្រព្យសកម្ម៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
ចុចអាន៖ ធនាគារពិភពលោក ឲ្យ វៀតណាម បង្កើនការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ ប្រយ័ត្នដូចនៅ អាមេរិក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


