ព័ត៌មានអន្ដរជាតិ
ប្រជាជនអាមេរិកភាគច្រើនយល់ឃើញថា សង្គ្រាមអ៊ីរ៉ាក់ គឺជា កំហុស
ពីរទសវត្សរ៍ បន្ទាប់ពីសហរដ្ឋអាមេរិកវាយលុកអ៊ីរ៉ាក់ ប្រជាជនអាមេរិកភាគច្រើនយល់ថាសង្រ្គាមនោះគឺជាកំហុស។ នេះបើយោងតាមការស្ទង់មតិរបស់ Axios/Ipsos ដែលចេញផ្សាយកាលពីសប្តាហ៍មុន។
ថ្វីបើក្នុងឆ្នាំ២០០៣ ជនជាតិអាមេរិកពីរភាគបី បានយល់ព្រមលើសកម្មភាពយោធានោះក៏ដោយ ប៉ុន្តែបច្ចុប្បន្ន ប្រជាជន៦១% ជឿថា វាគឺជាការសម្រេចចិត្តខុស។
ពេលដែលការលុកលុយរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ចាប់ផ្តើមនៅថ្ងៃទី២០ខែមីនាឆ្នាំ២០០៣ មានអ្នកឆ្លើយតបទៅនឹងការស្ទង់មតិរបស់ Pew ត្រឹមតែ២៦%ប៉ុណ្ណោះ ដែលប្រឆាំងនឹងសកម្មភាពយោធាដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក សាដាមហ៊ូសេន។
បើយោងតាមការស្ទង់មតិរបស់ Ipsos ដែលធ្វើឡើងកាលពីសប្តាហ៍មុនក្នុងចំណោមជនជាតិអាមេរិកអាយុលើស១៨ឆ្នាំបានបង្ហាញថា ភាគច្រើននៃជនជាតិអាមេរិក (៦៧%) មិនជឿថា សង្រ្គាមនៅអ៊ីរ៉ាក់ ធ្វើឲ្យសហរដ្ឋអាមេរិកកាន់តែមានសុវត្ថិភាពនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនអាមេរិកប្រហែលបីភាគបួន និយាយថា ពួកគេចង់ឲ្យសហរដ្ឋអាមេរិកនៅតែជាមេដឹកនាំពិភពលោក។
ពីដំបូងឡើយ មនុស្សភាគច្រើនបានគាំទ្រឲ្យធ្វើសង្គ្រាមដោយសារតែការអះអាងមិនពិតរបស់អតីតរដ្ឋបាលរបស់លោកប្រធានាធិបតី George W. Bush និងប្រព័ន្ធផ្សព្វផ្សាយ អំពីអាវុធប្រល័យលោករបស់អ៊ីរ៉ាក់។
នៅទីបំផុត ការលុកលុយ និងការកាន់កាប់ជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ាក់ បានបណ្តាលឲ្យជនស៊ីវិលរហូតដល់ទៅ២១០០០០នាក់ បាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សពលោក សាដាម ហ៊ូសេន ត្រូវគេគាស់ចេញពីផ្នូរ យកទៅកន្លែងសម្ងាត់ អាថ៌កំបាំងមកដល់សព្វថ្ងៃ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន