ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ មានច្រកទ្វារព្រំដែនអន្តរជាតិ ៣ កន្លែង ជាមួយប្រទេសថៃ
ខេត្តឧត្តរមានជ័យដែលស្ថិតនៅទិសឧត្តរមានចម្ងាយជាង ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០៣ កន្លែង សម្រាប់ការធ្វើទំនាក់ទំនងនិងធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ។

លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ នៅខេត្តឧត្តរមានជ័យមានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ស្ថិតនៅក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនអន្តរជាតិជាំស្ថិតនៅក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតនៅក្នុងបន្ទាយអំពិល។
យ៉ាងណាមិញ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ជាប់ខេត្តបុរីរម្យរបស់ថៃនៅមិនទាន់ដំណើរការជាផ្លូវការទេ ដោយអាជ្ញាធរកំពុងចចារជាមួយភាគីថៃដើម្បីចុះ MOU ឈានទៅបើកដំណើរការជាផ្លូវការនៅពេលខាងមុខ។
ច្រកទ្វារអន្តរជាតិនៅខេត្តឧត្តរមានជ័យភាគច្រើនបម្រើឲ្យគោលដៅសុខុមាលភាព និងទេសចរណ៍ច្រើនជាងគោលដៅសេដ្ឋកិច្ច។ លោក ប៉ែន កុសល្យបានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ខេត្តពឹងផ្អែកលើវិស័យសំខាន់ៗចំនួនបី រួមមានកសិកម្ម រ៉ែ និងទេសចរណ៍។
ខេត្តឧត្តរមានជ័យ គឺជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ខេត្តនេះមានផ្ទៃដីសរុប ៦ ៨៤០,៩១ គីឡូម៉ែត្រការ៉េ ចែកជា ០៥ ស្រុក ក្រុង មាន ២៤ ឃុំ-សង្កាត់ ស្មើនឹង ៣០៨ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ២៦៤.៩៦៩នាក់។
ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម ដែលជាមុខរបរសំខាន់សម្រាប់លើកស្ទួយជីវភាពពលរដ្ឋតាមរយៈការនាំចេញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅប្រទេស៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៤ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ