Connect with us

ជីវិតកម្សាន្ដ

ឈុតដែល Lisa ជ្រើសស្លៀកមកកម្មវិធី CELINE តម្លៃមិនក្រោមលានដុល្លារ

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK បន្ទាប់ពីត្រូវបានតែងតាំងជា Global Brand Ambassador នៃម៉ាកយីហោប្រណិត CELINE អ្នកគាំទ្រតែងតែឃើញរូបភាពរបស់ Lisa នៅក្នុងកម្មវិធីនានាជាបន្តបន្ទាប់មិនដែលអាក់ខានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកកាល​ថ្មីៗនេះ Lisa បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​បើក​ហាង Pop-Up Store របស់ CELINE ក្នុង​ប្រទេស​កូរ៉េ ​រហូតធ្វើឲ្យអ្នកគាំទ្រប្រើថេក #LISAatCelinePopUp #LISAXCELINE និងក្លាយជានិន្នាការ​សកល The Blinks មានការភ្ញាក់ផ្អើល​ជាមួយ​នឹងសម្រស់​ដ៏​ស្អាត​របស់នាង ក្នុងសំលៀកបំពាកយ៉ាង​សាមញ្ញ។ ប៉ុន្តែ​មើល​ទៅ​សក្ដិសម​ឥត​ខ្ចោះ​​។ ទន្ទឹមនោះក៏​មាន​មនុស្ស​ជាច្រើនចង់​ដឹង​តម្លៃ​នៃ​ឈុត​ដែល​នាង​ស្លៀក​មក​ថែម​ទៀត​ផង។

ខាងក្រោមនេះគឺជាតម្លៃឈុតដែល Lisa ស្លៀកចូលរួមកម្មវិធី​ CELINE ៖

-ក្រវិល Triomphe Studs ៤៩០ដុល្លារ

– អាវក្រៅ Cropped Chelsea ៣,៦០០ដុល្លារ

– អាវយឺតក្នុង Corset Crop Top ១,១៥០ដុល្លារ

-សំពត់ខ្លី Trapeze Mini Skirt តម្លៃ ១,៥០០ដុល្លារ

-ស្បែកជើងម៉ាក Sharp Sandals ៧៣០ដុល្លារ

-ស្រោមជើង Celine ១៣០ដុល្លារ

-កាបូប Teen Triomphe ៣,០០០(អឺរ៉ូ)

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយដែលមានទស្សនិកជនចង់ដឹងតម្លៃនៃឈុតសមាជិកក្រុម BLACKPINK រូបនេះស្លៀកចូលរួមកម្មវិធីលំដាប់អន្តរជាតិនោះ។ កាលពីលើកមុននាងក៏ត្រូវគេទម្លាយតម្លៃឈុតរាប់ម៉ឺនធ្លាប់ស្លៀកក្នុងកម្មវិធីធំៗដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ការសម្តែងរបស់ BLACKPINK ក្នុងពិធីជប់លៀងរបស់លោក Joe Biden ត្រូវលុបចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម