ជីវិតកម្សាន្ដ
ការសម្តែងរបស់ BLACKPINK ក្នុងពិធីជប់លៀងរបស់លោក Joe Biden ត្រូវលុបចោល
ការសម្តែងរបស់ BLACKPINK នឹងមិនត្រូវបានធ្វើឡើងនៅឯពិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden អំឡុងពេលទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េនៅសហរដ្ឋអាមេរិកនោះទេ ។

យោងទៅតាមការប្រកាសពីការិយាល័យប្រធានាធិបតីរបស់ប្រទេសកូរ៉េបានឲ្យដឹងថា ការសម្តែងរួមគ្នារបស់ BLACK PINK និងតារាចម្រៀង Lady Gaga ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីលោក Yoon Seok Yeol ទៅកាន់សហរដ្ឋអាមេរិក នឹងមិនកើតឡើងនោះទេ។
ជាមួយគ្នានេះប្រធានាធិបតីកូរ៉េលោក Yoon Seok Yeol គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកនៅចុងខែនេះ។ មានសេចក្តីរាយការណ៍ថា ក្នុងដំណើរទស្សនកិច្ចនេះរដ្ឋបាលសហរដ្ឋអាមេរិកបានស្នើឱ្យមានការសំដែងរួមគ្នារបស់ក្រុមចម្រៀងនារីកូរ៉េ BLACKPINK និងសិល្បករអាមេរិក Lady Gaga ដែលជាផ្នែកមួយនៃកម្មវិធីអញ្ជើញភ្ញៀវរដ្ឋ។គេក៏បានលើកឡើងដែរថា ជំទាវទីមួយ Jill Biden ស្នើសុំការសម្តែងមួយនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ មានទីប្រឹក្សាសន្តិសុខជាតិកូរ៉េ លោក Kim Sung Ha លាលែងពីតំណែងពាក់ព័ន្ធនឹងការអញ្ជើញ BLACKPINK ឱ្យទៅសម្តែងក្នុងពិធីជប់លៀងនៅសហរដ្ឋអាមេរិក ដែលលោកបានខកខានមិនបានរាយការ ណ៍អំពីសំណើមួយនេះ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


