ជីវិតកម្សាន្ដ
១៤ ឆ្នាំកន្លងទៅ តួប្អូនប្រុសក្នុងរឿង F4 កូរ៉េ ដូចមនុស្សពីរផ្សេងគ្នា
ក្នុងរឿងភាគដ៏ល្បីល្បាញ “Boys Over Flowers” ឬ F4 របស់កូរ៉េខាងត្បូងនាឆ្នាំ ២០០៩ ធ្លាប់បានកក្រើកវិស័យភាពយន្តទាំងក្នុងនិងក្រៅប្រទេសម្ដងរួចទៅហើយ។ ស្របពេលដែលទស្សនិកជនដឹងថា Park Ji Bin ដើរតួជាប្អូនតួឯកស្រីក្នុងជំនាញបែបកំប្លុកកំប្លែង។

បន្ទាប់ពីភាពយន្តដ៏ល្អឯកនេះ កន្លងផុតទៅ១៤ឆ្នាំ បច្ចុប្បន្ននេះ Park Ji Bin សម្ដែងជាប្អូនប្រុសរបស់ Keum Jan Di ដែលមានឈ្មោះថា Geum Kang San ពេលនេះរូបគេបានក្លាយជាបុរសវ័យ ២៨ឆ្នាំ ដោយផ្លាស់ប្ដូរមុខមាត់ទៅជាបុរសសង្ហាដ៏មានទេពកោសល្យមួយរូបក្នុងអាជីពសិល្បៈដូចមនុស្សផ្សេងគ្នា។
ទោះយ៉ាងណា តួប្រុសរូបនេះមិនត្រឹមតែល្បីល្បាញជាតួក្មេងប្រុសក្រមិចក្រមើមក្នុងរឿង F4 នោះទេ រូបគេធ្លាប់សាងស្នាដៃជាច្រើនតាមរយៈរឿងភាគកូរ៉េល្បីៗដូចជា Hello Brother, Bad PaPa, May Queen, Blind ព្រមទាំងរឿងភាគជាច្រើនទៀតដែលរាប់មិនអស់។

តារាប្រុសវ័យក្មេង Park Ji Bin ក៏ត្រូវបានទស្សនិកជនដឹងថា រូបគេកើតថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៩៥ ដោយចាប់ផ្តើមអាជីពដំបូងជាតារាសម្តែងកុមារ ជាពិសេសនៅក្នុងរឿង Hello, Brother ឆ្នាំ ២០០៥ និង Boys Over Flowers ឆ្នាំ ២០០៩ រហូតទទួលបានភាពល្បីល្បាញ និងមានមនុស្សស្គាល់ច្រើនមកទល់ពេលនេះ៕






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Lee Do Hyun និង Lim Ji Yeon ក្នុងរឿង”The Glory”លួចណាត់ជួបគ្នា
ចុចអាន៖តារាកូរ៉េខាងត្បូង ៨ រូប ប្រឹងជ្រៀតខ្លួនហក់ដល់ទឹកដីហូលីវូដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ