Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង Lee Do Hyun និង Lim Ji Yeon ក្នុងរឿង”The Glory”លួចណាត់ជួបគ្នា

បានផុស

នៅ

យោងទៅតាមគេហទំព័រ Dispatch Korea បានបញ្ចេញរូបថតណាត់ជួបជាបន្តបន្ទាប់របស់តារាសម្តែងប្រុស Lee Do Hyun និង Lim Ji Yeon ដោយតារាទាំងពីរត្រូវបានគេនិយាយថា​លួចទាក់ទងគ្នាតាំងពីចុងឆ្នាំ ២០២២ ក្រោយសម្តែងរឿង”The Glory”រួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Dispatch បាននិយាយថា គូស្នេហ៍មួយគូនេះ បានចាប់ផ្តើមទាក់ទងគ្នាពេលកំពុងថតឈុតចុងក្រោយនៃរឿង The Glory។ ទំនាក់ទំនងរបស់ពួកគេត្រូវបានរក្សាទុកជាឯកជនពីសហតារារបស់ពួកគេ ជាពិសេសប្រភពក្នុងវិស័យសិល្បៈមួយបានឲ្យដឹងថា ក្នុងការរួមគ្នាសម្តែងរឿង”The Glory” គឺជាឱកាសល្អណាស់ដែលក្រុមនេះតែងតែញ៉ាំអាហារពេលល្ងាចជាមួយគ្នា នោះហើយជារបៀបដែលពួកគេជួយពង្រឹងទំនាក់ទំនងរវាងគ្នា ។

រហូតមកដល់នៅថ្ងៃទី ១៤ ខែមីនា ក្នុងថ្ងៃ Valentine’s Day គេហទំព័រ Dispatch បានបញ្ជាក់ ថា Lim Ji Yeon និង Lee Do Hyun បានណាត់ជួបនៅ Geumho-dong ដោយរីករាយ។ ក្នុងនោះក៏មានរូបភាពរបស់ Lim Ji Yeon និង Lee Do Hyun បានជួបគ្នានៅខាងក្រៅគេហដ្ឋានរបស់ Lee Do Hyun ផងដែរ ។

យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនគ្រប់គ្រងរបស់អ្នកទាំងពីរមិនបានឆ្លើយតបថាពួកគេកំពុងស្ថិត ក្នុងទំនាក់ទំនងបែកណាដែរ និងបកស្រាយចំពោះពាក្យចចាមអារ៉ាមនៅឡើយទេ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖MV ដំបូងរបស់ Jisoo រងភាពចម្រូងចម្រាសពីទស្សនិកជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម