ព័ត៌មានជាតិ
ឧកញ៉ា លឹម ហេង៖ ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅអូស្ត្រានឹងជំរុញពាណិជ្ជកម្មរវាងវិស័យឯកជន និងឯកជន
កម្ពុជា បានសម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ចំនួនពីរ នៅប្រទេសអូស្រ្តាលី គឺនៅទីក្រុងម៉ែលប៊ន និងទីក្រុងស៊ីដនី។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីថា កម្ពុជា បានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មសរុបចំនួន៤ហើយ គិតទាំងនៅអូស្ត្រាលីនេះ។ លោកឧកញ៉ា បានបញ្ជាក់ថា ទី១ គឺការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា និងទី២ នៅជប៉ុន។
លោកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ទៀតថា ក្រោយការបង្កើតការិយាល័យនេះ គឺមានលទ្ធផលល្អប្រសើរ។ ជាក់ស្តែងដូចជានៅតូរិនតូ ប្រទេសជប៉ុន មានទំនាក់ទំនងផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មបានយ៉ាងល្អ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់ថា ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នឹងធ្វើឱ្យទំនាក់ទំនងសហគមន៍សេដ្ឋកិច្ចរវាងវិស័យឯកជន និងវិស័យឯកជនធ្វើការរួមគ្នាកាន់តែបានជិតស្និទ្ធ ជាពិសេសដូចជានៅប្រទេសអូស្រ្តាលីនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងថ្នាក់តំបន់អាសិប ដែលជាកត្តាជំរុញកាន់តែខ្លាំងលើសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

តាមរយៈការិយាល័យតំណាងសភាពាណិជ្ជកម្មនេះ នឹងផ្តល់ភាពងាយស្រួសសម្រាប់វិស័យឯកជន ក្នុងការបញ្ជូនបញ្ហាផ្សេងៗទៅដល់រាជរដ្ឋាភិបាលប្រទេសទាំងពីរ។ លើសពីនេះទៀត ការិយាល័យនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្សព្វផ្សាយអំពីច្បាប់វិនិយោគថ្មី ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ និងសក្តានុពលនៃការនាំចេញ-នាំចូល ជាដើម។ នេះជាការបន្ថែមរបស់លោកឧកញ៉ា លឹម ហេង។
សូមបញ្ជាក់ថា ការបង្កើតការិយាល័យតំណាងទាំងពីរខាងលើ គឺអនុលោមទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ២៦,២៧ សសរ ចុះថ្ងៃទី ៣១ ខែមីនា ស្តីអំពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅទីក្រុងម៉ែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ