Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា លឹម ហេង៖ បេសកកម្មថ្នាក់ដឹកនាំ​រដ្ឋាភិបាលថ្មីកម្ពុជា ទៅអាមេរិកនឹងចំណេញ​ទាំងទំនាក់ទំនង និងសេដ្ឋកិច្ច

បានផុស

នៅ

តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មី នឹងចូលរួមមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានអន្តរជាតិ បានផ្សាយថា ដំណើរបេសកកម្មរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានការទទួល​ស្វាគមន៍ពីក្រុមអ្នកធុរកិច្ចនៅអាមេរិក។

ទាក់ទិននឹងបេសកកម្មនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា មើលឃើញថា គឺជាសញ្ញាណ​វិជ្ជមានរវាងកម្ពុជា និងអាមេរិក។

អ្នកឧកញ៉ា បានបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទៅប្រជុំនៅ​អង្គការសហប្រជាជាតិខែ កញ្ញា ខាងមុខ អមដំណើរដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករធុរកិច្ចកម្ពុជា មួយចំនួនទៀត។

ទន្ទឹមនឹងបេសកកម្មនេះ សភាពាណិជ្ជកម្ម នឹងមានជំនួបពាណិជ្ចកម្មជាមួយសមាគមធុរកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ នៅទីក្រុងញូវយ៉ក។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា លឹម ហេង។ ជាមួយគ្នានេះ ពាណិជ្ជករធុរកិច្ចអាមេរិក ក៏នឹងជួប​សម្តែង​ការ​គួរសមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។

អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ទៀតថា តាមរយៈដំណើរបេសកកម្មនេះ ក៏នឹងបង្កើនទំនាក់ទំនង និងភាព​រីកចម្រើន​ផ្នែកសេដ្ឋកិច្ច រវាងកម្ពុជា និងក្រុមពាណិជ្ជករអាមេរិក ជាពិសេសនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈក្រុម​ហ៊ុននានា របស់អាមេរិក។

លើសពីនេះទៀត អ្នកឧកញ៉ា បញ្ជាក់ថា នៅខែវិច្ឆិកាខាងមុខ សភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈ​ប្រតិភូទៅ​តាំងពិព័រណ៍ពាណិជ្ជកម្មលើកទី១ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។

សូមបញ្ជាក់ថា អាមេរិក គឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា បន្ទាប់ពីចិន។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ទំហំពា​ណិជ្ជកម្ម​រវាងកម្ពុជា អាមេរិក សម្រេចបានជាង ៤.៣ពាន់លានដុល្លារ ថយចុះ ៩.៦ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៤.៨ពាន់លានដុល្លារ។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋគយ និងរដ្ឋាករ ចាប់ពីខែ មករា- មិថុនា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា​ទៅអាមេរិក សម្រេចបានជាង ៤.២ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១១៩លានដុល្លារ។

អនុប្រធានពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង រំពឹងថា កម្ពុជា និងអាមេរិក នឹងមានទំនាក់ទំនងកាន់តែល្អប្រសើរ​ថែមទៀត ជាពិសេសទៅលើផ្នែក B2B (ពាណិជ្ជករ និងពាណិជ្ជករ) ក្រោយដំណើរបេសកកម្មរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល​៣៥​ថ្ងៃ សាលាដំបូង​រាជធានី​ខេត្ត ទទួល​បាន​សំណុំរឿង ក្មេង​ទំនើង​ចំនួន ២៤៤​ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ​សង្កត់ធ្ងន់ថា បច្ចេកវិទ្យា​ឌីជីថល​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ និង​សេវា​រដ្ឋបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ច​កំណត់​មុខសញ្ញា​ ជនសង្ស័យ៤នាក់ ​ត្រៀម​ធ្វើ​សកម្មភាព​ប្លន់

ព័ត៌មានជាតិ៥ ម៉ោង មុន

ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​សុខាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ផ្តល់សេវា​សុខាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម