ព័ត៌មានជាតិ
លោកឧកញ៉ា លឹម ហេង មានជំនឿថា ក្រោយបោះឆ្នោត នឹងមានកំណើនវិនិយោគច្រើនពីបរទេស
កម្ពុជា បានអនុវត្តច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មផ្សេងៗ ជាពិសេស មានសុខសុវត្ថិភាព ដែលមិនបង្កហានិភ័យសម្រាប់ការដាក់ទុនវិនិយោគពីបរទេស។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានជំនឿថា ក្រោយការបោះឆ្នោតអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី កម្ពុជា នឹងមានកំណើននៃការវិនិយោគ និងការប្រកបមុខរបរផ្សេងៗ កើនឡើងជាលំដាប់។
បើតាមលោកឧកញ៉ា លឹម ហេង រហូតមកដល់ពេលនេះ កម្ពុជា មានកំណើនវិនិយោគស្ទើរគ្រប់វិស័យ មានដូចជា វិស័យឧស្សាកម្មធុនតូច និងមធ្យម រហូតដល់ធុនធ្ងន់ ដំឡើងរថយន្ត រោងចក្រផលិតសម្បកកង់ ការកែច្នៃផលិតផលក សិកម្ម ធនធានរ៉ែ កម្មន្តសាល និងគ្រឿងបង្គុំអគ្គិសនី ជាដើម ពោលគឺមានចម្រុះវិស័យ។ លោកសង្កត់ធ្ងន់ថា ទាំងនេះ គឺជាអនុវិស័យដែលបានគាំទ្រដល់សេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជា។
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៨៤គម្រោង មានទុនចំនួន ៩៤៦,៩៤ លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ១១៦០៧៣កន្លែង។

បើតាម CDC ក្នុងចំណោមគម្រោងចំនួន ៨៤ នេះ គម្រោងដែលបោះទុនវិនិយោគច្រើនជាងគេ គឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនប្រមាណ ១៣៨លានដុល្លារ។ បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ និងគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣នេះ នឹងមានកំណើន ៥.៥ភាគរយ ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


