Connect with us

ព័ត៌មានជាតិ

ការនាំចូលវត្ថុធាតុដើមពីចិន បានបង្កើនចំណូលដល់កម្ពុជា និងបង្កើតការងារ​ដល់ពលរដ្ឋខ្មែរ​រាប់លាននាក់

បានផុស

នៅ

វត្ថុធាតុដើម ដែលកម្ពុជា នាំចូលពីចិនជាច្រើន បានបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់ និងផលិតទំនិញ​សម្រាប់នាំចេញយ៉ាងច្រើនសន្ធឹក។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី ២២ ឧសភា សម្តេចតេជោ បានលើកឡើងដូច្នេះថា « ពេលដែលយើងទៅសម្ពោធផ្លូវនៅវាលវែង ខ្ញុំបានស្នើឯកឧត្តម វ៉ាង វិនធៀនថា ឱ្យបញ្ជូននូវវត្ថុធាតុដើម សម្រាប់​ផ្គត់ផ្គង់បណ្តារោងចក្រនៅកម្ពុជា…វិបត្តិវត្ថុធាតុដើមនេះ គឺវាធ្វើឱ្យរោងចក្រនៅក្នុងប្រទេសយើង​អាចជួប​ការលំបាក …ដូច្នេះគេក៏យល់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិន មិនមានតុល្យភាពទេ គឺកម្ពុជា នាំចេញទៅចិនតិច ឯចិននាំ​ចូលមកកម្ពុជាច្រើនជាង តែកុំភ្លេចថា អ្វីដែលចិននាំចូល​មកកម្ពុជានោះ គឺការផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបង្កើត​ការងាររាប់លាននាក់ ហើយបញ្ចេញផលិតផល​ដែលផលិត​បានទៅទីផ្សារប្រទេសជាច្រើន»។

សម្តេច មានប្រសាសន៍ថា តាមរយៈការនាំចេញទំនិញនេះ បានផ្តល់ចំណូលសម្រាប់កម្ពុជា ជាច្រើន។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មចំនួន៣,៨៩ ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៤ខែ ចាប់ពីខែ មករា ដល់ មេសា ឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជា នាំចេញទៅចិន គិតជាទឹកប្រាក់មានចំនួនជិត ៣៤០លានដុល្លារ និងនាំចូលមកវិញ មានចំនួនជាង ៣.៤៥ពាន់ដុល្លារ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

យោងតាមទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ចំនួន​សរុប ១១ ៦៨៦,១៦៤​ លាន​ដុល្លារ​កើនឡើង ៤,៤​ ភាគរយ​ធៀប​ឆ្នាំ ២០២១ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ចិន ១ ២៤០,៦៣​ លាន​ដុល្លារ ថយចុះ ១៧,៩​ ភាគរយ និង​ទំនិញ​កម្ពុជា​នាំចូល​ពី​ចិន មាន ចំនួន ១០ ៤៤៥,៥៣៣​ លាន​ដុល្លារ កើន ៧,៩​ ភាគរយ​។

សូមបញ្ជាក់ថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០​កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ ​គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍​ជោគវាសនា​តែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម