កីឡា
សោកស្តាយ ក្រុមបាល់ទះអង្គុយកម្ពុជាអស់ឱកាសមេដាយមាស ក្រោយចាញ់ឥណ្ឌូណេស៊ី
ក្រុមបាល់ទះអង្គុយពិការកម្ពុជាអស់ឱកាសការពារតំណែងមេដាយមាសរបស់ខ្លួនហើយ បន្ទាប់ពីបានចាញ់ឥណ្ឌូណេស៊ីដោយលទ្ធផល ២-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសាលដំរី២ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន លើកទី១២ ឆ្នាំ២០២៣។

កម្ពុជាបានរងបរាជ័យ២សិតដំបូងដោយស្នាដៃឥណ្ឌូណេស៊ីគឺសិតទីដោយពិន្ទុ ២៤-២៦ និងដោយពិន្ទុ ២២-២៥ ប៉ុន្តែម្ចាស់ផ្ទះកម្ពុជាបានវាយបកយកឈ្នះឥណ្ឌូណេស៊ី២សិតវិញដោយពិន្ទុ ២៥-១៨ និង ២៥-១៨។ យ៉ាងណា សិតទី៥ ក្រុមម្ចាស់ផ្ទះកម្ពុជាបានចាញ់ឥណ្ឌូណេស៊ី ដោយ ១៣-១៥ ដែលធ្វើឲ្យឥណ្ឌូណេស៊ីបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ដូច្នេះក្រុមកម្ពុជាមិនអាចការពារតំណែងមេដាយមាសរបស់ខ្លួនដែលបានឈ្នះកាលអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីទេ។
កាលពីថ្ងៃទី៦ ខែមិថុនា ឥណ្ឌូណេស៊ីបានចាញ់កម្ពុជាដោយលទ្ធផល ០-៣ ក្នុងវគ្គសន្សំពិន្ទុ ប៉ុន្តែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របែរបានយកឈ្នះវិញដោយលទ្ធផល ២-៣។

ដូច្នេះក្រុមម្ចាស់ផ្ទះកម្ពុជាត្រូវជួបមីយ៉ាន់ម៉ាដើម្បីដណ្តើមមេដាយសំរិទ្ធ ហើយឥណ្ឌូណេស៊ីត្រូវប្រកួតជាមួយថៃដើម្បីដណ្តើមមេដាយមាសនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


