ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន OceanGate ប្រឈមការចោទប្រកាន់ពីបទ “មនុស្សឃាតដោយធ្វេសប្រហែស”
អ្នកជំនាញផ្នែកច្បាប់និយាយថា ក្រុមហ៊ុន OceanGate កំពុងប្រឈមមុខនឹងការស៊ើបអង្កេតរបស់សហព័ន្ធ ចំពោះការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ពាក់ព័ន្ធការស្លាប់របស់អ្នកដំណើរក្នុងយានជ្រមុជទឹក Titan។

រដ្ឋាភិបាលប្រទេសនានា ទំនងជានឹងរួមគ្នាស៊ើបអង្កេតអំពីសោកនាដកម្មនៅក្នុងដែនទឹកអន្តរជាតិ ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងដឹកនាំការស៊ើបអង្កេតនេះ។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីផ្នែកឧក្រិដ្ឋកម្មឈ្មោះ Joshua Ritter បានប្រាប់ DailyMail ថា លិខិតស្ម័គ្រស្លាប់ ដែលចុះហត្ថលេខាដោយអ្នកជិះក្នុងយាន មិនមែនមានន័យថា ក្រុមហ៊ុនរួចខ្លួនពីការចោទប្រកាន់ពីបទ មនុស្សឃាតដោយធ្វេសប្រហែស នោះទេ។

ស្របពេលជាមួយគ្នានោះ អតីតរដ្ឋអាជ្ញាទីក្រុង LA និយាយថា “សំណួរថាតើក្រុមហ៊ុន OceanGate ពិតជាអាចប្រឈមមុខនឹងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌមែនឬអត់នោះ គឺមិនទាន់មានចម្លើយនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលមួយចំនួន ឬប្រហែលជារដ្ឋាភិបាលចម្រុះ នឹងធ្វើការស៊ើបអង្កេតលើសោកនាដកម្មនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាក្បាលម៉ាស៊ីន ដែលទំនងជាដឹកនាំការស៊ើបអង្កេតនេះ ដោយសារតែក្រុមហ៊ុន OceanGate មានមូលដ្ឋាននៅក្នុងរដ្ឋវ៉ាស៊ីនតោន”។
រដ្ឋាភិបាលសហរដ្ឋអាមេរិក ទំនងជានឹងសន្និដ្ឋានថា ខ្លួនមានយុត្តាធិការក្នុងការស៊ើបអង្កេត ថ្វីបើក្រុមហ៊ុននេះ ដំណើរការនៅក្នុងដែនទឹកអន្តរជាតិក៏ដោយ។
ការស៊ើបអង្កេតនេះ ត្រូវបានគេរំពឹងថា នឹងពិនិត្យរាប់ចាប់ពី ការដែលក្រុមហ៊ុនមិនអើពើនឹងការព្រមាន ការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ទៅដល់ការប្រើប្រាស់ដៃហ្គេម យកទៅបញ្ជាយានជ្រមុជទឹក។
កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនា ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះដ៏មហន្តរាយ។
គួរបញ្ជាក់ជាថ្មី យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែល១ម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក នៅព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។
នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាមការពិត អ្នកដំណើរត្រូវចុះហត្ថលេខាលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានរបស់ក្រុមហ៊ុន OceanGate
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


