ព័ត៌មានអន្ដរជាតិ
តាមការពិត អ្នកដំណើរត្រូវចុះហត្ថលេខាលើលិខិតស្ម័គ្រស្លាប់សិន មុនជិះយានរបស់ក្រុមហ៊ុន OceanGate
យោងតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា អ្នកដំណើរទាំង៥ ដែលជិះយានជ្រមុជទឹក Titan ចុះទៅតំបន់ខ្មោចកប៉ាល់ទីតានិក គឺសុទ្ធតែបានចុះហត្ថលេខាលើលិខិតដែលបញ្ជាក់ពីហានិភ័យគ្រោះថ្នាក់ដល់ជីវិត រួចទៅហើយ។

ស្របពេលជាមួយគ្នានោះ អ្នកកាសែត CBS ម្នាក់ ដែលធ្វើដំណើរជាមួយក្រុមហ៊ុន OceanGate ក្នុងខែកក្កដាឆ្នាំ២០២២ បានរាយការណ៍ថា ពេលនោះ លោកក៏បានចុះហត្ថលេខាលើលិខិតមួយ ដែលនិយាយអំពីសេចក្តីស្លាប់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លិខិតនេះ មិនអាចជួយក្រុមហ៊ុនពីការចោទប្រកាន់ ឬការផ្តល់សំណងណាមួយបានឡើយ។
ភ្នាក់ងាររបស់ Reuters មិនអាចបញ្ជាក់ពីលក្ខខណ្ឌដែលមានចែង ក្នុងលិខិតនោះបានទេ ហើយក្រុមហ៊ុន OceanGate ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយដែរ។

កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនា ឆ្មាំសមុទ្រអាមេរិក បានរកឃើញបំណែកនៃយានជ្រមុជទឹក Titan នៅជិតខ្មោចកប៉ាល់ទីតានិក ហើយបញ្ជាក់ជាផ្លូវការថា អ្នកដំណើរ៥នាក់ បានស្លាប់អស់ហើយដោយសារការផ្ទុះយាននោះ ។
យានជ្រមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince ប្រហែល១ម៉ោង និង ៤៥ នាទី បន្ទាប់ពីការទម្លាក់ចូលទៅក្នុងទឹក ដើម្បីធ្វើដំណើរចុះទៅមើលខ្មោចកប៉ាល់ទីតានិក នៅព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា។
គួរបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush, ទាហានជើងទឹកបារាំង Paul-Henry Nargeolet, មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុសរបស់គាត់ឈ្មោះ Sulaiman Dawood គឺជាមនុស្សទាំង៥ ដែលជិះនៅក្នុងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA, Daily Mail
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


