ព័ត៌មានអន្ដរជាតិ
សេតវិមាន បញ្ជាក់ថា លោក បៃដិន កំពុងប្រើម៉ាស៊ីន ជំនួយខ្យល់ដកដង្ហើម
សេតវិមាន បានបញ្ជាក់កាលពីថ្ងៃពុធទី២៨ខែមិថុនាថា លោកប្រធានាធិបតី ចូ បៃដិន អាយុ៨០ឆ្នាំ បានចាប់ផ្តើមប្រើម៉ាស៊ីន CPAP ដើម្បីព្យាបាលអាការ គេងមិនដកដង្ហើម។ ការបញ្ជាក់នេះកើតឡើង បន្ទាប់ពីគេឃើញ ស្នាមនៅលើមុខរបស់គាត់។

ខ្សែរបាំងមុខ ត្រូវបានគេឃើញយ៉ាងច្បាស់ ពេលដែលលោកប្រធានាធិបតី និយាយជាមួយអ្នកសារព័ត៌មាននៅសួន South Lawn កាលពីព្រឹកថ្ងៃពុធ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង ឈីកាហ្គោ។

អ្នកនាំពាក្យសេតវិមានលោក Andrew Bates បានប្រាប់ DailyMail.com ថា ចាប់តាំងពីឆ្នាំ២០០៨មក លោកប្រធានាធិបតី បានលាតត្រដាងពីប្រវត្តិរបស់គាត់ជាមួយនឹងការគេងមិនដកដង្ហើម នៅក្នុងរបាយការណ៍វេជ្ជសាស្ត្រជាច្រើន។ លោកបានប្រើម៉ាស៊ីន CPAP ដែលជារឿងធម្មតាសម្រាប់អ្នកធ្លាប់មានប្រវត្តិបែបនេះ។

នៅអាយុ៨០ឆ្នាំ លោក បៃដិន គឺជាប្រធានាធិបតីចាស់ជាងគេរបស់សហរដ្ឋអាមេរិក ដូច្នេះហើយទើបសេតវិមាន តែងតែត្រូវបានគេចោទសួរអំពីបញ្ហាសុខភាពរបស់លោក ជាពិសេសនៅពេលលោក ចាប់ផ្តើមឈរឈ្មោះសម្រាប់អាណត្តិទីពីរ។

អាការគេងមិនដកដង្ហើមរបស់លោក បៃដិន ត្រូវបានគេដឹងជាសាធារណៈ ចាប់តាំងពីខែតុលា ឆ្នាំ២០០៨មក នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទម្លាយកំណត់ត្រាវេជ្ជសាស្រ្តរបស់បេក្ខជនអនុប្រធានាធិបតី មុនការបោះឆ្នោតឆ្នាំនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក បៃដិន និយាយខុសទៀតហើយ លើកនេះ ថា ពូទីន កំពុងចាញ់សង្គ្រាមនៅ អ៊ីរ៉ាក់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


