ព័ត៌មានអន្ដរជាតិ
លោក បៃដិន និយាយខុសទៀតហើយ លើកនេះ ថា ពូទីន កំពុងចាញ់សង្គ្រាមនៅ អ៊ីរ៉ាក់
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងកាលពីថ្ងៃពុធ ទី២៨ ខែមិថុនាថា រុស្ស៊ីកំពុងចាញ់សង្រ្គាមនៅអ៊ីរ៉ាក់ ហើយប្រធានាធិបតីគឺលោក វ្ល៉ាឌីមៀរ ពូទីន គឺជាមនុស្សដែលគេទុកចោលនៅជុំវិញពិភពលោក ។

ការនិយាយខុសលើកនេះ កើតឡើងពេលលោក បៃដិន ឆ្លើយសំណួរអ្នកសារព័ត៌មាន ខណៈលោកដើរចេញពីសេតវិមាន សំដៅឧទ្ធម្ភាគចក្រប្រធានាធិបតី មុនពេលហោះហើរទៅកាន់ទីក្រុង ឈីកាហ្គោ ដើម្បីថ្លែងសុន្ទរកថាអំពីរបៀបវារៈសេដ្ឋកិច្ច Bidenomics របស់លោក។
សំណួរមួយក្នុងចំណោមសំណួរទាំងនោះគឺថាតើ លោក ពូទីន ពិតជាចុះខ្សោយ ដោយសារតែការបះបោរនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនយោធាឯកជន Wagner មែនឬទេ?

លោក បៃដិន ឆ្លើយទាំងខុសសំណួរថា “វាពិបាកនិយាយណាស់ ប៉ុន្តែគាត់ច្បាស់ជាចាញ់សង្រ្គាមនៅអ៊ីរ៉ាក់ គាត់ចាញ់សង្រ្គាមនៅផ្ទះ ហើយគាត់បានក្លាយជាអ្នកចាញ់នៅជុំវិញពិភពលោក។ វាមិនមែនត្រឹមតែណាតូទេ ហើយវាក៏មិនមែនត្រឹមតែសហភាពអឺរ៉ុបដែរ។ វាជាប្រទេសជប៉ុន វាជាប្រទេសចំនួន៤០”។
ការនិយាយរបស់លោក បៃដិន នេះគឺជាកំហុសមួយទៀត ក្នុងចំណោមកំហុសជាច្រើន។ កាលពីសប្តាហ៍មុន លោកបានថ្លែងបិទសុន្ទរកថានៅកិច្ចប្រជុំកំពូល National Safer Communities Summit ក្នុងរដ្ឋ Connecticut ជាមួយនឹងពាក្យថា “God save the Queen” ទាំងដែលពាក្យត្រូវគឺ God save the King ឯណោះទេ។
លើសពីនេះ លោកក៏ភ្លេចមុខតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ផងដែរ ដោយច្រឡំជាប្រធានាធិបតីទៅវិញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


