ព័ត៌មានជាតិ
យុទ្ធនាការគាំទ្រការអប់រំឌីជីថល នឹងរៀបចំគ្រប់វិទ្យាល័យរដ្ឋក្នុងរាជធានីភ្នំពេញ
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ ”យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សារាជធានីភ្នំពេញ” ក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសរបស់ក្រសួង អប់រំ ចុះនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យុទ្ធនាការគាំទ្រការអប់រំឌីជីថលនេះ រៀបចំឡើងក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល។
លើសពីនេះទៀត យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលអប់រំឌីជីថល និងអប់រំពីចម្ងាយដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

សិស្សានុសិស្សចាប់ពីថ្នាក់ទី១០-១២ នឹងទទួលបានការបណ្ដុះបណ្ដាលដោយផ្ទាល់ពីគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លើប្រធានបទចំនួន ៦ ដូចជា៖ ១.ការស្វែងយល់ពីវិធីសាស្ត្ររៀន (Learning how to learn) , ២.ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចម្រុះ, ៣. ការរៀនតាមបែបពន្លឿន (Accelerated Learning), ៤. ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត (Study Club) ឬក្លឹបសិក្សាមុខវិជ្ជា (Interest Club), ៥. ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងទី៦. ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Duraseksa-ទូរសិក្សាជាដើម។

គួរបញ្ជាក់ថា យុទ្ធនាការនេះនឹងអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំនួន ៣៨ ក្នុងរាជធានីភ្នំពេញ។ សិស្សានុសិស្សជាង ៤០ ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានការបណ្ដុះបណ្ដាលដោយគរុ និស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន ៣៦៧ នាក់ ដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិត ១០០០ បន្ទប់៕
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


