ព័ត៌មានជាតិ
ប្រទេសណាខ្លះ ដែលអាចទូទាត់ឆ្លងដែនជាមួយកម្ពុជា?
កម្ពុជា បានពង្រីកប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR Code ឬ KH QR ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ខណៈបាននិងកំពុងពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសចំនួន៦បន្ថែមទៀត រួមមាន ប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ចិន ឥណ្ឌា និង Rwanda ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ជំនួសប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។

សម្រាប់កម្ពុជា និងថៃ បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក។ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលនៅកម្ពុជា អាចស្កេនទូទាត់ប្រាក់នៅប្រទេសថៃ បានរហូតដល់៥២លានរៀលនៅក្នុងមួយថ្ងៃ។ ដោយឡែកពេលពលរដ្ឋថៃ មកកម្ពុជា អាចទូទាត់ចំណាយនានា តាមរយៈការស្កេនលើ KHQR នៃពាណិជ្ជកររបស់ធនាគារដែលជាសមាជិករបស់បាគង( Bakong)។ ចំណេកកម្ពុជា និងម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែន តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា (NBC) ជាមួយធនាគារ Maybank កាលពីឆ្នាំ ២០២១ ដែលអនុញ្ញាតឱ្យមានការផ្ទេរប្រាក់រវាងប្រទេសទាំង ២ កាន់តែរហ័ស ងាយស្រួល និងទទួលបានភ្លាមៗ។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជាបានតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ដោយប្រជាជនកម្ពុជា អាចស្កេនទូទាត់នៅប្រទេសទាំងពីរនេះ ចេញពីគណនីលុយរៀលរបស់ខ្លួននៅកម្ពុជាបាន ហើយប្រជាជនថៃ និងម៉ាឡេស៊ី ក៏អាចស្កេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាផងដែរ។
លោកស្រី បន្តដូច្នេះថា «យន្តការនេះតម្រូវឱ្យអ្នកទិញ និងអ្នកលក់ មានគណនីជាប្រាក់រៀល ដោយនេះក៏ជាកត្តាជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាផងដែរ»។
លោកស្រី ជា សិរី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងបង្កើនកិច្ចសហការជាមួយប្រទេសជាច្រើនទៀត នៅក្នុងតំបន់អាស៊ី ក៏ដូចជាទៅប្រទេស អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុបជាដើម ដើម្បីបង្កើនវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័ស សំដៅគាំទ្រ និងជំរុញវិស័យទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ជាពិសេសពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។
សូមបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ ដែលជាសមាជិកបាគងរបស់ធនាគារជាតិនៃកម្ពុជា (NBC) មានចំនួន ៤៨ស្ថាប័ន នៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


