Connect with us

ជីវិតកម្សាន្ដ

ខានបង្ហាញមុខយូរ តួកូនស្រី Gong Yoo ក្នុងរឿង Train To Busan ចំណាំលែងស្គាល់

បានផុស

នៅ

ជឿ​ជាក់​ថា​អ្នក​គាំទ្រ​ភាពយន្ត​កូរ៉េ​ជា​ច្រើន​ច្បាស់​ជា​ស្គាល់​មុខ​តារា​ស្រី​វ័យ​៧​ឆ្នាំ​ក្នុង​រឿង Train To Busan នាង​គឺ Kim Su an ក្នុង​សាច់​រឿង​សម្ដែង​ជា​កូន​ស្រី​របស់​តួ​អង្គ​ Seok Woo សម្តែងដោយ Gong Yoo ដែលឥឡូវនេះនាងបានធំធាត់ក្លាយជាមនុស្សស្រីពេញវ័យ​កាន់តែស្រស់ស្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះ kim su an មានអាយុ ១៧ឆ្នាំ ហើយនាងធ្វើការក្នុងវិស័យសម្តែងពេលកំពុងសិក្សា។ បន្ថែមពីលើមុខមាត់ស្អាត ជំនាញសម្ដែងរបស់នាងក៏មិនអន់ដែរ អ្នកគាំទ្រជាច្រើនកំពុង​ស្វែងររកភាពយន្តថ្មីរបស់ Kim Soo An ក្នុងរឿងគ្រោះមហន្តរាយដែលមានចំណងជើង “Project Silence”។

ភាពយន្ត “Project Silence” ដឹកនាំដោយ Kim Tae Gon (Familyhood, Sunshine Boys) សម្តែងដោយ Lee Sun Kyun (Parasite) និង Ju Ji Hoon (Along With the Gods ភាគ១-២) ដែលប្រាប់ពីរឿងរបស់ ការរស់រានមានជីវិតរបស់មនុស្សពីការ​គំរាមកំហែង​ដែលមិននឹកស្មានដល់ នៅពេលដែលអ័ព្ទក្រាស់បិទបាំងទិដ្ឋភាពស្ពានមួយហើយប្រជាជនតស៊ូដើម្បីរស់នៅចំកណ្តាល​នៃគ្រោះមហន្តរាយដ៏អាក្រក់​បំផុតដែលមនុស្សជាតិធ្លាប់ជួបប្រទះ។

ខាងក្រោមនេះគឺរូបភាពខ្លះៗរបស់ ​Kim Su an ក្នុងភាពយន្តថ្មីរបស់នាង”Project Silence” ៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនស្រក់ទឹកភ្នែក ក្រោយឃើញម្ដាយកូនយំឱបគ្នា ពេលរម្លឹកពីជីវិតជួបព្យុះមិនចេះចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម