ជីវិតកម្សាន្ដ
មហាជនស្រក់ទឹកភ្នែក ក្រោយឃើញម្ដាយកូនយំឱបគ្នា ពេលរម្លឹកពីជីវិតជួបព្យុះមិនចេះចប់
តារាសម្ដែងស្រី Ice Preechaya ក្នុងឆ្នាំនេះនាងជួបរឿងជាច្រើនចូលមកដល់ជីវិតសឹងនឹកស្មានមិនដល់ដោយទើបដួលសន្លប់ច្រើនដងដោយសារហត់នឿយនិងតានតឹង។ ក្រោយមកស្រាប់តែលេចឮដំណឹងទិញថ្នាំពុល Cyanide រហូតត្រូវគេលុបចោលការងារ រួមផ្សំនឹងឪពុកឈឺនិងម្តាយមានរោគមហារីកថ្លើមថែមទៀត។

យ៉ាងណាមិញនាពេលថ្មីៗនេះ Ice Preechaya និងម្តាយបានផ្ដល់បទសម្ភាសន៍តាមរយៈកម្មវិធី Exposure នៅលើប៉ុស្តិ៍ GMM25 ជាមួយពិធីករទាំងយំស្រាក ក្រោយរម្លឹកនូវរឿងរ៉ាវដ៏ឈឺចាប់ឥតលោះពេល ចូលមកក្នុងជីវិតនិងក្រុមគ្រួសាររបស់នាង។
នៅក្នុងបទសម្ភាសន៍ម្តាយរបស់នាងតារាសម្ដែង Ice បានប្រាប់ពីជីវិតគ្រួសារដែលក្ស័យធនត្រូវផ្លាស់ទៅរស់នៅខេត្ត Phetchabun និងអំពី Ice ត្រូវបានគេធ្វើបាបតាំងពីកុមារភាព។ បន្ទាប់មកក៏ផ្លាស់ទៅរស់នៅទីក្រុងបាងកកដើម្បីសិក្សា។ នាងត្រូវគេចំអកថាជាក្មេងមកពីខេត្ត រហូតចប់វិទ្យាល័យ Ice បានទៅសិក្សានៅ ABEC ជាកុមារដែលត្រូវគេសម្លុតធ្វើបាប។ ជីវិតនាងបានប្រសើរឡើងក្រោយការចូលក្នុងឧស្សាហកម្ម និងសម្ដែងភាពយន្ត។ ប៉ុន្តែមានរឿងមួយដែលផ្លាស់ប្តូរជីវិតរបស់ Ice មកពេលនេះគឺគ្រោះថ្នាក់ចរាចរណ៍ត្រូវកែមុខមាត់ថ្មី។
តារាសម្ដែង Ice បាននិយាយបន្ថែមពីម្ដាយថា នាងគឺជាមនុស្សដែកកម្រនិយាយប្រាប់រឿងរ៉ាវដល់អ្នកណា។ បើជួបបញ្ហាដោះស្រាយខ្លួនឯងបាន តែពេលខ្លះមិនដឹងថាគួរធ្វើវារបៀបណា ហើយដោះស្រាយវាបានឬអត់ទេ។ យ៉ាងណាក៏ដោយ ម្តាយរបស់នាងបានប្រាប់កូនថាមិនបាច់បារម្ភ ហើយលោកប៉ាក៏បានប្រាប់នាងវិញថា កុំគិតពីគាត់ច្រើនអី! ព្រោះមិនចង់ធ្វើជាបន្ទុកដល់កូន។

ទោះយ៉ាងណាក៏ដោយ ម្តាយរបស់ Ice បាននិយាយថា គាត់មាននាងប្រៀបដូចជាកូនស្រីទេវតាដែលបានធ្លាក់ពីលើមេឃ។ នាងបានប្រាប់គាត់ថា ឪពុកម្តាយមិនមែនជាបន្ទុកទេ។ កាតព្វកិច្ចរបស់កូនគឺត្រូវថែរក្សាឪពុកម្តាយ ដើម្បីតស៊ូជាមួយគ្នា ត្រូវឆ្លងកាត់ឧបសគ្គជាមួយគ្នា។ មនុស្សខ្លះបន្តរីកចម្រើន ប៉ុន្តែក្រុមគ្រួសាររបស់តារាសម្ដែងរូបនេះគឺពីកំពូលធ្លាក់ដល់បាត។ វាពិបាកក្នុងការសម្របខ្លួន ព្រោះម្នាក់ៗមិនអាចការពារទាន់ពេល។ ប្រាក់សន្សំក៏អស់ដោយសារត្រូវយកឪពុកទៅព្យាបាល ហើយ Ice អត់មានការងារចូលមកទេ។ តែយ៉ាងណានាងនៅតែប្រឹងស៊ូបើទោះបីជាវិស័យសិល្បៈមិនបានស្វាគមន៍នាងដូចមុនក៏ដោយ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice សន្លប់ចូលពេទ្យមិនបានប៉ុន្មាន មិត្តប្រុសត្រូវបាត់បង់ម្ដាយ និងឆេះខុនដូផ្ទួនៗគ្នា
ចុចអាន៖Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


