កីឡា
ណាហ្គាវើលដ៍ និងវិសាខាទទួលបាន៣ពិន្ទុដូចគ្នាថ្ងៃបើកឆាកលីគកំពូលកម្ពុជា
ក្រុមបាល់ទាត់ណាហ្គាវើលដ៍ និងវិសាខាទទួលបាន៣ពិន្ទុពេញដូចគ្នាសម្រាប់ថ្ងៃបើកឆាកខេមបូឌានព្រីមៀរលីគ២០២៣-២៤ នៅថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។

ណាហ្គាវើលដ៍ទទួលបាន៣ពិន្ទុតាមរយៈជ័យជម្នះនៅក្រៅដីលើក្រុមខេត្តព្រៃវែងដោយលទ្ធផលដ៏តឹងតែង ៤-៥។ សម្រាប់ការប្រកួតវគ្គទី១ ក្រុមភ្ញៀវធ្វើបានល្អមែនទែនដោយស៊ុតបាន៤គ្រាប់ដោយខ្សែប្រយុទ្ធប្រេស៊ីល Marques Marcio រកបាន៣គ្រាប់នៅនាទីទី៦ ១៩ និង២៩ និង១គ្រាប់ទៀតដោយ Cristian នៅនាទីទី៥ ខណៈម្ចាស់ផ្ទះព្រៃវែងក៏អាចបំប៉ោងសំណាញ់ទីរបស់ក្រុមភ្ញៀវបាន១គ្រាប់ដោយខ្សែប្រយុទ្ធមីយ៉ាន់ម៉ា Thiha Zaw នៅនាទី២៦។

នៅដើមវគ្គទី២ ណាហ្គាវើលដ៍រកបាន១គ្រាប់ទៀតដោយកីឡាករ ដាវ នីម នៅនាទី៥២ ប៉ុន្តែម្ចាស់ផ្ទះបានវាយបកដ៏គួរឲ្យចាប់អារម្មណ៍រហូតរកបាន៣គ្រាប់បន្ថែមដោយកីឡាករ ឌី ផារ៉ាន់ នៅនាទី៦៦ កីឡាករ ថា គ្រីយ៉ា នៅនាទី៨៦ និងចុងម៉ោង៩០+៦ កីឡាករ So Omae។
ចំណែកក្រុមវិសាខា ទទួលបាន៣ពិន្ទុតាមរយៈជ័យជម្នះលើក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ដោយលទ្ធផល ២-០។ នៅវគ្គទី១ គ្រាប់បាល់កើតមានតែ១គ្រាប់ប៉ុណ្ណោះដោយការស៊ុតពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធប្រេស៊ីល Jonata នៅនាទី៣៥។
នៅវគ្គទី2 សមាជិករបស់វិសាខាត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ប៉ុន្តែវិសាខានៅតែរក្សាទម្រង់លេងបានល្អ និងរកបានគ្រាប់បាល់ទី២ដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី៧១។ សម្រាប់ការប្រកួតនេះ គិរីវង់សុខសែនក៏បង្ហាញទម្រង់លេងបានល្អដែរ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីរបស់ក្រុមភ្ញៀវបានឡើយ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ