ព័ត៌មានអន្ដរជាតិ
សិស្សស្រីនៅ ឥណ្ឌា វិះតែធ្លាក់ស្លាប់ពេលកំពុងជិះកន្ត្រកយោល
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងក្នុងប្រទេសឥណ្ឌាកាលពីប៉ុន្មានថ្ងៃមុន ក្នុងពេលដែលបុគ្គលិកសួនកម្សាន្តព្យាយាមបន្ថែមល្បឿនកន្ត្រកយោល ធ្វើឲ្យនិស្សិតស្រីម្នាក់បានបាត់បង់លំនឹង ធ្លាក់ចេញក្រៅវិះនឹងស្លាប់។

យោងតាមសារព័ត៌មានឥណ្ឌា KNT News បញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅសួនកម្សាន្តមួយនៅភាគខាងជើងនៃប្រទេស។ សាក្សីម្នាក់បានឃើញព្រឹត្តិការណ៍និយាយថា បុគ្គលិកសួនកម្សាន្តបានព្យាយាមបង្កើនល្បឿនជិះដោយមិនអាចគ្រប់គ្រងបាន។ ភ្លាមៗនោះ ដោយសារតែល្បឿនខ្លាំងពេក ទើបបណ្ដាលឲ្យសិស្សស្រីម្នាក់បាត់បង់លំនឹង ហើយរអិលចេញពីកន្ត្រក ខណៈនាងស្រែកដោយតក់ស្លុតយ៉ាងខ្លាំង។
យ៉ាងណាមិញ រូបភាពដ៏គួរឲ្យរន្ធត់នេះត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិត។ តាមរយៈវីដេអូឃ្លិបនេះ គេឃើញនិស្សិតស្រីម្នាក់ស្លៀកឯកសណ្ឋានពណ៌ខ្មៅ និងពាក់ក្រណាត់ពណ៌សលើក្បាល កំពុងតែតោងបង្កាន់កន្ត្រកទាំងភិតភ័យ។
ក្រោយមកនាងត្រូវបានមនុស្សម្នាក់ឡើងទៅជួយនៅចុងម្ខាងទៀត ប៉ុន្តែសិស្សស្រីដដែលបានគ្រប់គ្រងខ្លួនឯងដោយភាពក្លាហាន នាងព្យាយាមជួយសង្គ្រោះខ្លួនឯងពីហេតុការណ៍អាក្រក់នេះ រហូតចុះមកដល់ដីវិញដោយសុវត្ថិភាព។

បើតាមរបាយការណ៍ដែលបានរកឃើញ សុទ្ធតែនិយាយថា នៅពេលកើតហេតុមានសិស្ស១៥នាក់ជិះកន្រ្តក អ្នកស្រុកអះអាងថា សួនកម្សាន្តនេះជាកម្មសិទ្ធិឯកជន ហើយបុគ្គលិកមិនមែនជាអ្នកជំនាញដែលមានចំណេះដឹងឯកទេសក្នុងរឿងនេះទេ។
ដោយឡែករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រោយទស្សនាព្រឹត្តិការណ៍មិនចង់ជឿនេះ គាត់ចង់ថ្កោលទោសយ៉ាងខ្លាំងចំពោះសួនកម្សាន្ត និងចុះទៅត្រួតពិនិត្យ ហើយនឹងចាត់វិធានការជាអតិបរមា ប្រសិនបើរកឃើញថាមានទោសធ្វេសប្រហែស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖mirrormedia
ចុចអាន៖ស្ត្រីម្នាក់នៅ ចិន ក្រោយសម្រាលកូនរួច ក្លាយជាលោកយាយវ័យ ៨០ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ