ព័ត៌មានជាតិ
បសុព្យាបាលខេត្តបាត់ដំបង បន្តចុះចាក់វ៉ាក់សាំងការពារជំងឺសត្វគោក្របី ដល់កសិករតាមបណ្តាស្រុក
មន្ទីរបសុព្យាបាលសត្វនៃខេត្តបាត់ដំបង បានបន្តចុះតាមបណ្តាស្រុកមួយចំនួនទៀតដើម្បីចាក់វ៉ាក់សាំងការពារលើសត្វ គោ ក្របី ជ្រូក និងសត្វបក្សីផ្សេងទៀតលើជំងឺ ៣ប្រភេទដែលក្នុងនោះមាន សារទឹក អុតក្តាម និងដុំពក។
រយះពេល ៨ ខែដើមឆ្នាំ ២០២៣ មន្ត្រីជំនាញបសុព្យាបាលសត្វខេត្តបាត់ដំបងបានចុះអនុវត្តបានចំនួន ១១ ស្រុករួចមកហើយក្នុងចំណោមទាំង ១៤ ស្រុកក្នុងខេត្តបាត់ដំបង។


មន្ត្រីសុព្យាបាលសត្វខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានចិញ្ចឹមសត្វគោ ក្របី ជ្រូក ចូលរួមសហការជាមួយមន្ត្រី ដើម្បីនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានឲ្យបានគ្រប់ៗគ្នា ចៀសវាងឆ្លងរីករាលដាល។
បើយោងតាមរបាយការណ៍ស្តីពីវិស័យផលិតកម្ម និងបសុព្យាបាល ក្នុងរយះពេល ៨ ខែដើមឆ្នាំ២០២៣ មន្រ្តីជំនាញ បានចុះអនុវត្តបានចំនួន ១១ ស្រុកក្នុងចំណោម ១៤ ស្រុកនៃខេត្តបាត់ដំបងក្នុងនោះរួមមាន÷ ស្រុកបាណន់, ថ្មគោល,រតន:មណ្ឌល, សំឡូត, ភ្នំព្រឹក, សង្កែ, បវេល, សំពៅលូន, កំរៀង, គាស់ក្រឡ និងស្រុករុក្ខគីរី។

ក្នុងស្រុកទាំង ១១ មន្ត្រីជំនាញបានចាក់វ៉ាក់សាំងការពារជំងឺសារទឹកលើសត្វសរុបចំនួន ១.៤០១៤ ក្បាល, ជំងឺអុតក្តាម សរុបចំនួន ៦៨៦៦ ក្បាល, ជំងឺដុំពក សរុបចំនួន ១៧៥៣ក្បាល។ ដើមខែកញ្ញានេះនឹងបន្តចុះលើស្រុកចំនួន ០៣ទៀតគឺ ស្រុកមោងឫស្សី ឯកភ្នំ និងក្រុងបាត់ដំបង។
របាយការណ៍បន្តថា ស្រុកទាំង១១ បើគិតចំនួនសត្វសរុបដែលបានចាក់វ៉ាក់សាំងការពាររួចរាល់រួមមាន÷ សត្វគោសរុបចំនួន ១៩.២៨៨៣ ក្បាល សត្វក្របីចំនួន ២០៣៥ ក្បាល សត្វជ្រូកចំនួន ៨៤ ៨៦៨ ក្បាល និងសត្វបក្សីមានចំនួន ៣២ ៣៩៤៧៣ ក្បាល៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


