Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូក្មេងស្រី ចិន ជាប់ ក នឹងស្នួដែក ប៊ិះធ្លាក់ពីជាន់ទី ៥ ក្នុងទីក្រុង Chongqing

បានផុស

នៅ

ក្មេងស្រីម្នាក់អាយុប្រហែល ៤ ឬ ៥ ឆ្នាំបានជួបហេតុការណ៍ដ៏រន្ធត់មួយដោយជាប់ ក នឹងស្នួដែក ប៊ិះតែនឹងធ្លាក់ពីជាន់ទី ៥ ដែលមានកម្ពស់ជាង ២១ ម៉ែត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងនៅអគារមួយកន្លែងក្នុងទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិនកាលចុងខែខែកក្កដា ឆ្នាំ ២០២៣ ហើយក្មេងស្រីរូបនោះក៏ត្រូវបានបុរស ២ នាក់ជួយសង្គ្រោះយ៉ាងជោគជ័យ និងមិនមានរបួសអ្វីឡើយ ក្រោយចំណាយពេល ១០ នាទី ។

ចំណែកបុរសទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ Chen ជាម្ចាស់ហាងទំនិញក្បែរនោះ និងម្នាក់ទៀតមានឈ្មោះ Zhao ជាអ្នកជិតខាងរបស់ក្មេងស្រី ។

បើតាមអ្នកជិតខាងរបស់ក្មេងស្រីរូបនោះបានឲ្យដឹងថា បញ្ហានេះកើតឡើងអំឡុងពេលឪពុកម្ដាយរបស់ក្មេងស្រីចេញទៅទិញបន្លែ ហើយទុកកូនស្រីចោលឲ្យនៅផ្ទះតែម្នាក់ឯង ៕

ប្រែសម្រួល៖ វារី

ប្រភព៖​ Dailymail

ចុចអាន៖ បុរសជនជាតិបារាំង ធ្លាក់ពីលើអគារ ៦៨ ជាន់ នៅទីក្រុងហុងកុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម