Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសរដ្ឋ Nevada បើកឡានបុករបាំងក្រុមសកម្មជនអាកាសធាតុ ក្រោយ​បង្កការកកស្ទះចរាចរណ៍ (មានវីដេអូ)

បានផុស

នៅ

សកម្មជនអាកាសធាតុនៅសហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍បានបង្កការកកស្ទះចរាចរណ៍ទៅដល់អ្នកធ្វើដំណើរ បន្ទាប់ពីពួកគេបានបិទផ្លូវដែលមានតែមួយគត់ទៅដល់ពិធីបុណ្យ Burning Man ដែលប្រព្រឹត្តទៅនៅវាលខ្សាច់រដ្ឋ Nevada ភាគខាងលិច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Los Angeles Times បានរាយការណ៍ថា សកម្មជនអាកាសធាតុបានបិទផ្លូវចូលទៅកាន់តំបន់ Black Rock នៃរដ្ឋ Nevada ខណៈក្រោយមករថយន្តភីកអាប់ពណ៌សមួយគ្រឿងរបស់ប៉ុស្តិ៍ប៉ូលិស Pyramid Lake Ranger បានបើកបុករបាំងការពារ ដើម្បីបំបែកក្រុមអ្នកតវ៉ា និងបានដាក់ខ្នោះស្ត្រីម្នាក់ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​តវ៉ា​គឺក្រុម Seven Circles ​បាន​និយាយ​ថា ​គោល​បំណង​នៃ​ការ​បិទ​ផ្លូវ​នេះ គឺ​ដើម្បី​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពីសំណាក់ក្រុមហ៊ុនឯកជនដែលអសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ការ​ខូច​ខាត​អាកាសធាតុ និង​ប្រព័ន្ធអេកូឡូស៊ី” ។

ទន្ទឹមនោះ ក្រុម Seven Circles ក៏បានដាក់ចេញនូវការទាមទារមួយចំនួនផងដែរសម្រាប់ពិធីបុណ្យ Burning Man រួមទាំងការតស៊ូមតិសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធទាំងនៅកម្រិតនយោបាយ និងសេដ្ឋកិច្ច, មានសកម្មភាពគាំទ្រការធ្វើកូដកម្មទូទៅ ការប្រើប្រាស់ផ្លាស្ទិចរួមតែមួយ និងការដុតសរីរាង្កដែលមិនចាំបាច់ជាដើម ។

ក្រុម Seven Circles ជឿជាក់ថា “ជំហររបស់ពិធីបុណ្យ Burning Man តាំងតែពីដើមរហូតមកដល់បច្ចុប្បន្នគឺធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសដោយសារការបំភាយកាបូននៅតែបន្តកើនឡើង ទោះបីជាមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងសាជីវកម្មក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកជាងពាក់កណ្តាលនៅឆ្នាំ ២០៣០ ក៏ដោយ” ។

គួរបញ្ជាក់ថា Burning Man គឺជាពិធីបុណ្យប្រចាំឆ្នាំដែលប្រមូលផ្តុំទៅដោយសិល្បករ និងអ្នករៀបចំសហគមន៍មកពីជុំវិញពិភពលោក ។ ពិធីបុណ្យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ នៅលើឆ្នេរទីក្រុង San Francisco ខណៈនៅចុងបញ្ចប់ក្នុងពិធីបុណ្យនោះនឹងមានការដុតរូបចម្លាក់ឈើជាបុរសដ៏ធំមួយ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ News Nation

ចុចអាន ៖ លោក Biden ៖ គ្មាននរណាម្នាក់អាចហាមវិបត្តិអាកាសធាតុនោះទេ សូម្បី អាមេរិក ខ្លួនឯងក៏រងគ្រោះដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម