ព័ត៌មានអន្ដរជាតិ
លោក Biden ៖ គ្មាននរណាម្នាក់អាចហាមវិបត្តិអាកាសធាតុនោះទេ សូម្បី អាមេរិក ខ្លួនឯងក៏រងគ្រោះដូចគ្នា
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីពេលថ្មីៗនេះថា គ្មាននរណាម្នាក់អាចហាម ឬប្រឆាំងនឹងវិបត្តិអាកាសធាតុបាននោះទេ ខណៈប្រទេសជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការដួលរលំពីគ្រោះមហន្តរាយកាន់តែខ្លាំងឡើងៗ ។

លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “គ្មាននរណាម្នាក់អាចជំទាស់នឹងផលប៉ះពាល់នៃវិបត្តិអាកាសធាតុបាននោះទេ សូម្បីអាមេរិកខ្លួនឯងក៏រងគ្រោះដូចគ្នា ។ ជាក់ស្ដែងថ្មីៗនេះនៅឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ Florida បានជួបប្រទះនឹងព្យុះសង្ឃរា Idalia ដែលមិនធ្លាប់មានពីមុនមកឡើយ” ។
ប្រធានាធិបតីរូបនេះបន្ថែមថា “ទឹកជំនន់ជាប្រវត្តិសាស្ត្រ គ្រោះរាំងស្ងួត ក៏ដូចជាកម្ដៅកាន់តែខ្លាំង និងភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅ បានបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំដែលយើងមិនធ្លាប់ឃើញពីមុនមក ហើយមិនត្រឹមតែនៅទូទាំងកោះហាវ៉ៃក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសកាណាដា និងផ្នែកផ្សេងទៀតនៃពិភពលោក ក៏មានភ្លើងឆេះព្រៃយ៉ាងសន្ធាប់ផងដែរ” ។

ទន្ទឹមនោះ លោក Biden ក៏បានបញ្ជាឲ្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធ (FEMA) ដាក់ពង្រាយបុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ១,៥០០ នាក់ និងទីភ្នាក់ងារឆ្មាំឆ្នេរសមុទ្រ ៩០០ នាក់ទៅភាគអាគ្នេយ៍ ក្រោយពេលដែលព្យុះសង្ឃរា Idalia បានបោកបក់មកលើដីគោករបស់សហរដ្ឋអាមេរិក ។
គ្រាន់តែក្នុងខែសីហា សហរដ្ឋអាមេរិកបានជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិជាច្រើនករណីដូចជា ភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញកោះ Maui រដ្ឋហាវ៉ៃ ដោយសារតែលក្ខខណ្ឌអាកាសធាតុស្ងួតហួតហែង និងខ្យល់បក់ខ្លាំងមកពីព្យុះកំបុតត្បូង Dora ហើយថែមទាំងបានសម្លាប់មនុស្សជាង ១០០ នាក់ផងដែរ ។
បន្ទាប់មកទីក្រុងមួយចំនួនក្នុងរដ្ឋ Florida ត្រូវជន់លិច បន្ទាប់ពីរងការវាយប្រហារដោយព្យុះសង្ឃរា Idalia ហើយវាគឺជាព្យុះដ៏ខ្លាំងបំផុតដែលបោកបក់នៅតំបន់ Big Bend ក្នុងរយៈពេល ១២៧ ឆ្នាំ និងបណ្ដាលឲ្យមនុស្ស ២ នាក់បាត់បង់ជីវិត ខណៈពលរដ្ឋជាង ២៦៥,០០០ នាក់មិនមានអគ្គិសនីប្រើប្រាស់ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ព្យុះទីហ្វុង Haikui បង្ខំឲ្យតៃវ៉ាន់ លុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


