ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកកិច្ចប្រជុំបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ ដើម្បីសម្រេចគោលដៅកសាងជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងព័ត៌មាន នោះគឺការប្រែក្លាយក្រសួងព័ត៌មានទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលទំនើប រស់រវើក សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០រូប ទទួលបាននូវការផ្តល់ជូននិងការពន្យល់ពីភារកិច្ចនិងការងាររបស់ខ្លួនច្បាស់លាស់ពីឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំក្រសួងព័ត៌មានគ្រប់រូបត្រូវបាន លោករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីក្រសួងទាំងអស់ ក្នុងគោលដៅបង្កើនភាពស្និទ្ធស្នាល និងពង្រឹងកិច្ចសហការការងារដើម្បីសម្រេចលទ្ធផលរួមគ្នា។

ក្នុងនេះដែរ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅទ្វារបស់អគ្គនាយកដ្ឋានបច្ចេកទេសទាំង៥ ត្រូវបានបើកចំហ ហើយថ្នាក់ដឹកនាំត្រូវអនុវត្តការងារដោយមានការប្រឹក្សាពីអគ្គនាយកដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីធានាថា ការអនុវត្តការងាររបស់ក្រសួងទាំងមូល។

លោករដ្ឋមន្ត្រី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំក្រសួងឱ្យបានដឹងថា ទន្ទឹមនឹងសេចក្តីសម្រេចផ្លូវការនានា ការបែកចែកតួនាទីជូនមន្ត្រី ត្រូវបានចាត់ទុកជាចំណុចអាទិភាព និងត្រូវបានធ្វើឡើងដោយឈរលើទិសស្លោក«ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដោយលោករដ្ឋមន្ត្រីបានលើកទឹកចិត្តនិងជំរុញមន្ត្រីទាំងអស់នៃក្រសួងព័ត៌មាន ត្រូវរួមសាមគ្គីគ្នា បំពេញកិច្ចការតាមជំនាញ នាដោយការយកចិត្តទុកដាក់ខ្ពស់ហើយប្រកបដោយគុណធម៌។ លោករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន បន្តពួតដៃគ្នាក្នុងដំណើរធ្វើការវែងឆ្ងាយមួយនេះ ដើម្បីផ្លាស់ប្តូរមុខមាត់ក្រសួងព័ត៌មាន និងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែប្រសើរទៀត៕




























-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


