ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានពលរដ្ឋ កុំឲ្យជិះរថយន្ត ទៅ ហ្វាំងឡង់
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង ហែលស៊ិនគី បានដាស់តឿនពលរដ្ឋកុំឲ្យប្រើប្រាស់រថយន្តដែលមានស្លាកលេខរុស្ស៊ី ពេលទៅប្រទេសហ្វាំងឡង់ ព្រោះថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប អាចអនុញ្ញាតឲ្យមានការរឹបអូសយានយន្តផ្ទាល់ខ្លួនរបស់ពួកគេ។

ស្ថានទូតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញាថា “ដោយពិចារណាលើហានិភ័យដែលអាចកើតមាន យើងសូមណែនាំឲ្យជនជាតិរុស្ស៊ី ត្រូវចៀសវាងការធ្វើដំណើរទៅប្រទេសហ្វាំងឡង់ ដោយប្រើរថយន្តដែលមានស្លាកលេខរុស្ស៊ី”។
ការជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបប្រកាសហាមឃាត់ ជនជាតិរុស្ស៊ីមិនឲ្យនាំយានយន្ត ឆ្លងកាត់ព្រំដែនរបស់ប្លុកនេះ សូម្បីតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬការធ្វើដំណើរទេសចរណ៍រយៈពេលខ្លីក៏ដោយ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីដើមឆ្នាំនេះថា ប៉ូលិសនិងភ្នាក់ងារគយ បានរឹបអូសយករថយន្តដែលចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ដូច្នេះហើយ ទើបស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបែរឡាំង ក៏បានព្រមានពលរដ្ឋរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ផងដែរ។

សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាលើកដំបូងប្រឆាំងនឹងទីក្រុងមូស្គូក្នុងឆ្នាំ២០១៤ បន្ទាប់ពីតំបន់គ្រីមៀ បានបោះឆ្នោតបំបែកចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ី ក្រោយរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ ហើយទណ្ឌកម្មត្រូវបានពង្រីកកាន់តែខ្លាំង ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានរិះគន់ម្តងហើយម្តងទៀតថា ទណ្ឌកម្មនោះគឺជារឿងខុសច្បាប់ ហើយបានសន្យាថានឹងចាត់វិធានការសងសឹក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា សមាជិកភាពណាតូរបស់ ហ្វាំងឡង់ នឹងធ្វើឲ្យអឺរ៉ុបកាន់តែវឹកវរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


