ព័ត៌មានអន្ដរជាតិ
ចិន ឲ្យ ហ្វីលីពីន បញ្ចប់ការបង្កហេតុនៅសមុទ្រចិនខាងត្បូង
ប្រទេសចិនកាលពីថ្ងៃចន្ទបានព្រមានហ្វីលីពីនកុំឲ្យបង្កហេតុបន្ថែមទៀតនៅឯសមុទ្រចិនខាងត្បូង ព្រោះថា ទង្វើបែបនេះបានរំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិន បំពានច្បាប់អន្តរជាតិ និងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដែនដីហ្វីលីពីនត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិជាបន្តបន្ទាប់ ហើយតំបន់ថ្មប៉ប្រះទឹក Renai មិនធ្លាប់ជាផ្នែកនៃទឹកដីរបស់ហ្វីលីពីនឡើយ ហើយហ្វីលីពីនត្រូវតែបញ្ឈប់ “ការបង្កហេតុ” និង “បង្កើតបញ្ហា” នៅដែនសមុទ្រនេះទៀតទៅ ។
ក្រសួងការបរទេសបាននិយាយទៀតថា “ហ្វីលីពីនបានសន្យាម្តងហើយម្តងទៀត នឹងធ្វើដូច្នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ២៤ ឆ្នាំកន្លងមកនេះ នាវាចម្បាំងច្រែះចាប់សម័យសង្គ្រាមលោកលើកទី ២ របស់ហ្វីលីពីននៅតែនៅទីនោះ ដូច្នេះចិនមិនអាចទទួលយកបាននូវទង្វើ ក៏ដូចជាអំពើក្បត់ពាក្យសម្ដីរបស់ហ្វីលីពីនបាននោះឡើយ ជាពិសេសវាជាការរំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិន” ។

ក្រសួងការបរទេសចិនបានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ហ្វីលីពីនមិនមានមូលដ្ឋានផ្លូវច្បាប់ទាល់តែសោះដើម្បីទាមទារអធិបតេយ្យភាពលើថ្មប៉ប្រះទឹក Renai ហើយប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតតាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះឲ្យហ្វីលីពីនអូសនាវានេះចេញ” ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហ្វីលីពីនបាននឹងកំពុងបញ្ជូនគ្រឿងផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅបន្ទាយយោធាក្បែរនាវាចម្បាំងច្រែះចាប់មួយគ្រឿនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលជំរុញឲ្យឆ្មាំឆ្នេរសមុទ្រចិនដាក់ពង្រាយនាវាម្តងហើយម្តងទៀតដើម្បីរារាំងបេសកកម្មផ្គត់ផ្គង់មួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អាមេរិក ថា ក្រុមនាវាផ្ទុកយន្តហោះជួយ អ៊ីស្រាអែល ជិតទៅដល់សមុទ្រ មេឌីទែរ៉ាណេភាគខាងកើតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


