ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ក្រុមនាវាផ្ទុកយន្តហោះជួយ អ៊ីស្រាអែល ជិតទៅដល់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតហើយ
មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមនាវាផ្ទុកយន្តហោះអាមេរិក Gerald R. Ford ដែលត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអែល នឹងទៅដល់តំបន់ប្រយុទ្ធក្នុងពេលឆាប់ៗនេះហើយ ។

មន្ត្រីរូបនេះបាននិយាយ ក្នុងអំឡុងពេលសន្និសីទមួយថា “ខ្ញុំមិនចង់និយាយអ្វីច្រើននោះទេ គ្រាន់តែខ្ញុំចង់បញ្ជាក់ថា ក្រុមនាវាផ្ទុកយន្តហោះអាមេរិកចម្បាំង Gerald R. Ford ជិតទៅដល់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតហើយ ដើម្បីជួយទៅដល់ប្រទេសអ៊ីស្រាអែល” ។
ក្រុមនាវាផ្ទុកយន្តហោះចម្បាំងរួមមាន នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក Gerald R. Ford, នាវាចម្បាំង Normandy និងនាវាពិឃាត Thomas Hudner, Ramage, Carney និងនាវាពិឃាត Roosevelt ជាដើម ហើយសហរដ្ឋអាមេរិកក៏កំពុងបង្កើនកម្លាំងទ័ពអាកាសដោយបញ្ជូនយន្តហោះ F-35, F-15, F-16, និងកងយន្តហោះចម្បាំង A-10 ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកាលពីថ្ងៃអាទិត្យហើយថា សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំង Gerald R. Ford ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជម្លោះ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់មកលើអ៊ីស្រាអែល ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ១,៥០០ នាក់ និងរបួសជាង ២,០០០នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានពលរដ្ឋអាមេរិកចំនួន ១១ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


