ព័ត៌មានអន្ដរជាតិ
យោធា អ៊ីស្រាអែល នឹងវាយប្រហារលើតំបន់ហ្គាហ្សាភ្លាមៗ ក្រោយជំនួយមនុស្សធម៌បញ្ចប់
ប្រមុខយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីស្រាអែលនឹងបន្តការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីបភ្លាមៗ បន្ទាប់ពីការផ្អាកជំនួយមនុស្សធម៌បណ្តោះអាសន្នជាមួយក្រុមហាម៉ាសបានបញ្ចប់។
សាជីវកម្មផ្សព្វផ្សាយអ៊ីស្រាអែលបានដកស្រង់សម្តីប្រធានអគ្គសេនាធិការលោក Herzi Halevi ថា “យើងនឹងត្រឡប់ទៅធ្វើសមយុទ្ធនៅហ្គាហ្សាវិញភ្លាមៗ លុបបំបាត់ក្រុមហាម៉ាស និងដាក់សម្ពាធយ៉ាងសំខាន់ដើម្បីដោះលែងចំណាប់ខ្មាំងភាគច្រើនដែលឃុំខ្លួននៅហ្គាហ្សា” ។
ប្រធានអគ្គសេនាធិការដដែលនេះបាននិយាយបន្ថែមថា “យើងបានបញ្ចប់នីតិវិធីសម្រាប់ថ្ងៃសុក្រសម្រាប់ការវិលត្រឡប់នៃចំណាប់ខ្មាំងស្ត្រីនិងកុមារក្រុមទី១ ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស ហើយបន្ទាប់ពីពីរបីម៉ោងខ្ញុំសង្ឃឹមថាក្រុមទីពីរនឹងមកដល់” ។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្លាស់ប្តូរជនជាតិអ៊ីស្រាអែល និងជនបរទេសចំនួន ២៤នាក់ សម្រាប់ជនជាតិប៉ាឡេស្ទីន ៣៩នាក់ ពីពន្ធនាគារអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃការផ្អាកមនុស្សធម៌រយៈពេលបួនថ្ងៃ។ក្រោមកិច្ចព្រមព្រៀងរវាងភាគីជម្លោះ ចំណាប់ខ្មាំង និងអ្នកទោសនឹងត្រូវបានដោះលែងជាបណ្តើរៗក្នុងរយៈពេលបួនថ្ងៃ។
សូមរម្លឹកថា អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី ០៧ តុលា។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤,៨៥៤ នាក់ រួមទាំងកុមារចំនួន ៦,១៥០ នាក់ និងស្ត្រីជាង ៤,០០០ នាក់ ត្រូវបានសម្លាប់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់បញ្ចាក់កន្លងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកសេដ្ឋា បង្ហាញឈ្មោះចំណាប់ខ្មាំងថៃ ៤ នាក់បន្ថែមទៀត ដែលក្រុមហាម៉ាសដោះលែង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


