ព័ត៌មានអន្ដរជាតិ
លោកសេដ្ឋា បង្ហាញឈ្មោះចំណាប់ខ្មាំងថៃ ៤ នាក់បន្ថែមទៀត ដែលក្រុមហាម៉ាសដោះលែង
លោកនាយករដ្ឋមន្ត្រីលោក សេដ្ឋា បង្ហាញឈ្មោះចំណាប់ខ្មាំងថៃជាក្រុមទី២ចំនួន ៤នាក់បន្ថែមទៀត បន្ទាប់ពីក្រុមហាម៉ាសបានដោះលែង ខណៈក្រសួងការបរទេសបានបង្ហាញថា នៅមានជនជាតិថៃ ១៨នាក់ទៀតកំពុងឃុំខ្លួន។
នេះគឺដោយសារក្រសួងការបរទេស (MoE) បញ្ចេញឈ្មោះចំណាប់ខ្មាំងថៃ១០នាក់នៅអ៊ីស្រាអែល ដែលមន្ត្រីនៃស្ថានទូតថៃប្រចាំទីក្រុង Tel Aviv កំពុងផ្តល់ជំនួយ ហើយបានទាក់ទងសាច់ញាតិនៅប្រទេសថៃ។

នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបង្ហោះសារតាម Twitter (X) ដោយរាយការណ៍ពីដំណឹងល្អ និងបង្ហាញឈ្មោះចំណាប់ខ្មាំងថៃ ៤ នាក់ទៀតដែលត្រូវបានដោះលែង ដោយបញ្ជាក់ថា “ខ្ញុំសប្បាយចិត្តណាស់ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា វេលាម៉ោង ១១:៥០ យប់ (ម៉ោងក្នុងស្រុក) ចំណាប់ខ្មាំងថៃត្រូវបានដោះលែង”។
១ Natthaphon Onkaew
២ Khomkrit Chombua
៣ Anucha Angkaew
៤ Manee Jirachat
លោក សេដ្ឋា ថាវីស៊ីន បានបញ្ចាក់ទៀតថា ចំណាប់ខ្មាំងថៃទាំង៤រូបនេះក្រោយការពិនិត្យរាងកាយដំបូង គ្រប់គ្នាមានសុខភាពល្អនិងគ្មានរបួសនោះទេ។ ពួកគេអាចនិយាយនិងដើរធម្មតា ហើយបង្ហាញអាការសប្បាយចិត្តខ្លាំង ព្រមទាំងចង់ទាក់ទងសាច់ញាតិរៀងៗខ្លួនថែមទៀត។ បច្ចុប្បន្នលោកកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Shamir Medical Center (Assaf Harofe) ដើម្បីថ្លែងអំណរគុណចំពោះក្រសួងការបរទេស និងនាយកដ្ឋានសន្តិសុខ។
ដោយឡែក ក្រសួងការបរទេសបានបញ្ចាក់បន្ថែមទៀតថា ពួកគេទទួលដំណឹងពីស្ថានទូតថៃប្រចាំនៅទីក្រុង Tel Aviv ថា មានជនជាតិថៃក្រុមទី២ ក្នុងចំណោម ៤នាក់ត្រូវបានដោះលែង ហើយបច្ចុប្បន្នពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលរៀបចំដោយភាគីអ៊ីស្រាអែលដើម្បីពិនិត្យសុខភាព ដោយមន្ត្រីស្ថានទូត បានទៅជួយសម្របសម្រួលទំនាក់ទំនងជាមួយក្រុមគ្រួសារនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ ស្ថានទូតផ្តល់ព័ត៌មានបន្ថែមថា ដោយបញ្ជាក់ពីអាជ្ញាធរអ៊ីស្រាអែល ចំនួនជនជាតិថៃដែលត្រូវបានឃុំខ្លួនបានកើនឡើងចំនួនពីរបន្ថែមទៀត។ តាមការប៉ាន់ស្មានថានៅតែមានជនជាតិថៃចំនួន១៨នាក់ត្រូវបានឃុំខ្លួន។រដ្ឋាភិបាលថៃនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយជនជាតិថៃដែលនៅសេសសល់ឲ្យដោះលែងមានសុវត្ថិភាពឆាប់តាមដែលអាចធ្វើទៅបាន។
បច្ចុប្បន្នក្រសួងការបរទេសកំពុងសម្របសម្រួលជាមួយភាគីអ៊ីស្រាអែលអំពីដំណើរការដែលពាក់ព័ន្ធ ដើម្បីនាំបងប្អូនជនជាតិថៃទាំង ១៤ នាក់ ដែលត្រូវបានដោះលែង និងឆ្លងកាត់ដំណើរការព្យាបាលដំបូងនៅប្រទេសអ៊ីស្រាអែល ត្រឡប់ទៅប្រទេសថៃជួបក្រុមគ្រួសារពួកគេវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រីបែលហ្ស៊ិក អំពាវនាវឲ្យអ៊ីស្រាអែលការពារជនស៊ីវិលដែលបាត់បង់ជីវិត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី