ព័ត៌មានអន្ដរជាតិ
សេតវិមានសារភាពចំៗថា អាមេរិក ជិតអស់លុយជួយដល់ អ៊ុយក្រែន ហើយ
សេតវិមានបានសារភាពចំៗថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជិតអស់ថវិកាផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែនទៀតហើយ ខណៈសេតវិមានក៏កំពុងធ្វើការអំពាវជាបន្ទាន់ផងដែរ ទៅកាន់សមាជិកសភាឲ្យអនុម័តជំនួយបន្ថែមទៀត ដោយសារតែកញ្ចប់នាពេលថ្មីៗនេះ គឺជាថវិកាចុងក្រោយហើយ ។
នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានសភាកាលពីថ្ងៃអង្គារ ប្រធានការិយាល័យគ្រប់គ្រងថវិការបស់សេតវិមាន (OMB) លោកស្រី Shalanda Young បានបញ្ជាក់ច្បាស់ៗថា “ប្រសិនបើសភាមិនមានសកម្មភាពអ្វីទេនោះ នៅចុងឆ្នាំនេះ យើងនឹងអស់ធនធានក្នុងការទិញសព្វាវុធ និងឧបករណ៍បន្ថែមទៀតសម្រាប់ជួយទៅដល់អ៊ុយក្រែន ហើយអាមេរិកខ្លួនឯងក៏អស់អាវុធក្នុងស្តុកយោធាផងដែរ បើនិយាយឲ្យចំទៅគឺយើងជិតអស់លុយហើយ” ។
ការកាត់ផ្តាច់លំហូរនៃសព្វាវុធ និងឧបករណ៍យោធារបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យកងកម្លាំងអ៊ុយក្រែនកាន់តែដុនដាបនៅលើសមរភូមិប្រយុទ្ធ ជាពិសេសបញ្ហានេះមិនត្រឹមតែធ្វើឲ្យមានហានិភ័យដល់ផលប្រយោជន៍អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ទៅដល់អាមេរិក និងអង្គការណាតូផងដែរ ។
លោកស្រី Young បានបន្តទៀតថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា មន្ទីរបញ្ចកោណបានចំណាយធនធានអស់ ៩៧ ភាគរយហើយនៃទឹកប្រាក់ចំនួន ៦២.៣ ពាន់លានដុល្លារសម្រាប់ផ្ដល់ឲ្យអ៊ុយក្រែនក្នុងឆ្នាំ ២០២៣ នេះ ខណៈដែលក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) សុទ្ធតែបានប្រើប្រាស់ថវិកាអស់ពីខ្លួនហើយ ។
មន្ត្រីរូបនេះក៏បានព្រមានដែរថា “សេដ្ឋកិច្ចរបស់អ៊ុយក្រែនអាចធ្លាក់ចុះ ប្រសិនបើមិនមានការបន្តផ្ដល់ជំនួយពីសហរដ្ឋអាមេរិក ហើយកងកម្លាំងទីក្រុងកៀវនឹងមិនអាចបន្តការប្រយុទ្ធ ក៏ដូចជានឹងចាញ់សង្គ្រាមមួយនេះទាំងស្រុងតែម្ដង ក្នុងករណីមានការបាក់ស្បាតបែបនេះនោះ” ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីជួយដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះ ក៏កំពុងធ្វើឲ្យអាមេរិកបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភារបស់ខ្លួនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ តើសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នឹងបិទបញ្ចប់ដោយរបៀបណា?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ