Connect with us

ព័ត៌មានអន្ដរជាតិ

តើសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នឹងបិទបញ្ចប់ដោយរបៀបណា?

បានផុស

នៅ

ជិត ២ ឆ្នាំទៅហើយដែលសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តត្រាំត្រែង ហើយក៏មិនមានសញ្ញាណាមួយបង្ហាញពីការថមថយនៃការសង្គ្រឺតវាយប្រហារគ្នាទៅវិញទៅមកផងដែរ ខណៈភាគីទាំងសងខាងសុទ្ធតែមិនដឹងដូចគ្នាថា តើវានឹងបិទបញ្ចប់ទៅដោយរបៀបណានោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា អ្នកជំនាញជាច្រើនមើលឃើញថា ទោះសង្គ្រាមផ្ទុះឡើងក្នុងកម្រិតណា ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយមិនថា ចំណងនោះចងតឹងខ្លាំង ឬចងសម្លាប់មុខនោះទេ ក៏វានៅតែមានក្បួនដោះស្រាយ និងអាចបិទបញ្ចប់ទៅដោយវិធីសមស្រប ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Charles Brown ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិកបានប្រាប់ពីវិធីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលើកឡើងថា ជម្លោះរវាងប្រទេសទាំងពីរនឹងមិនមែនផុតរលត់ទៅដោយការប្រើកម្លាំងយោធាសុទ្ធសាធនោះទេ ។

នៅពេលត្រូវបានសួរនាំដោយអ្នកសារព័ត៌មានអំពីលទ្ធផលនៃការប្រយុទ្ធគ្នានៅអ៊ុយក្រែន ថាតើវានឹងបិទបញ្ចប់ទៅដោយរដ្ឋាភិបាលទីក្រុងកៀវយកអ្វីគ្រប់យ៉ាងដែលពួកគេចង់បានមកវិញ ឬបិទបញ្ចប់ដោយការបង្ហូរឈាម ឬក៏ជាកិច្ចចរចាបទឈប់បាញ់ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ។

ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិករូបនេះបានឆ្លើយតបថា “រាល់ការប្រើកម្លាំងយោធាក្នុងការដោះស្រាយ ឬបញ្ចប់ជម្លោះណាមួយ គឺវាមិនអាចរលត់ទាំងស្រុងនោះទេ ដាច់ខាតវាត្រូវតែបញ្ចប់ទៅដោយដំណោះស្រាយការទូត ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចាំតែជួយរៀបចំដល់អ៊ុយក្រែនប៉ុណ្ណោះ” ។

ជាក់ស្ដែង ស្ថានភាពនៅខ្សែត្រៀមជួរមុខ ក៏ដូចជាស្ថានភាពលើសមរភូមិប្រយុទ្ធរបស់អ៊ុយក្រែនកំពុងស្ថិតក្នុងភាពជាប់គាំង និងស្មុគស្មាញទៅៗហើយ ស្របពេលកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងកៀវដែលបើកប្រតិបត្តិការវាយបកទៅលើរុស្ស៊ីកាលពីខែមិថុនា ក៏កំពុងបាក់ស្បាត និងរត់ចោលជួរផងដែរ ។

ដូច្នេះហើយទើបអ្នកជំនាញមើលឃើញថា មានតែកិច្ចចរចា និងដំណោះស្រាយការទូតប៉ុណ្ណោះដែលជាសេណារីយ៉ូដ៏ល្អប្រពៃក្នុងការបញ្ចប់សង្គ្រាមមួយនេះ បើទោះបីជាលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមន្ត្រីកំពូលរបស់អ៊ុយក្រែនផ្សេងទៀតទាត់ចោលគោលគំនិតបែបនេះក៏ដោយ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានស្តីបន្ទោសទៅដល់រដ្ឋាភិបាលទីក្រុងកៀវ និងលោកខាងលិចថា ព្រងើយកណ្ដើយ ក៏ដូចជាមិនចាប់អារម្មណ៍ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីតាមយុទ្ធសាស្ត្រការទូតឡើយ ហើយក្នុងន័យនេះគឺបញ្ជាក់ច្បាស់ណាស់ថា អ៊ុយក្រែននៅតែបន្តចង់ឲ្យរុស្ស៊ីប្រើកម្លាំងយោធាដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ បញ្ហាអាកាសធាតុ នាំឲ្យរុស្ស៊ី បន្ថយដៃវាយប្រហារលើទីក្រុងយុទ្ធសាស្រ្តរបស់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥២ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម