ព័ត៌មានជាតិ
អំឡុងពេលចូលឆ្នាំចិន មានអគ្គិភ័យកើតឡើង ១៣ករណី
តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ នេះ មានករណីអគ្គីភ័យកើតឡើងចំនួន ១៣ករណី ហើយបើធៀបទៅនឹង ឆ្នាំ២០២៣ គឺមានចំនួនស្មើគ្នា។

របាយការណ៍ដដែល បានបញ្ជាក់ថា ករណីអគ្គិភ័យទាំង ១៣លើកនេះ បានបណ្តាលឱ្យ ឆេះផ្ទះចំនួន៩ខ្នង បន្ទប់ចំនួន២ ម៉ូតូ ៣គ្រឿង និងផ្ទះសិប្បកម្ម ១ខ្នង។ ចំពោះ មូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនីចំនួន ៦លើក ប្រើប្រាស់ភ្លើងចំនួន ៥លើក និង២លើកទៀតមន្ត្រីជំនាញនៅមិនទាន់រកមូលហេតុឃើញនៅឡើយទេ។ សម្រាប់ហេតុការណ៍ទាំងនេះដែរ មិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះឡើយ។

គួររម្លឹកឡើងវិញថា នៅមុនពេលពិធីបុណ្យចូលឆ្នាំចិន ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេក្តីណែនាំឱ្យទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ត្រូវប្រុងប្រយ័ត្នចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់