សន្តិសុខសង្គម
អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត
អគ្គីភ័យបានកើតឡើងមួយករណី បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង ត្រូវបានរថយន្តពន្លត់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចេញជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់បានបញ្ជាក់ថា ករណីអគ្គីភ័យនេះ បណ្ដាលមកពីប្អូនម្ចាស់ផ្ទះឈ្មោះ ជា រស់ ជាអ្នកដុត បណ្តាលឲ្យឆេះផ្ទះចំនួន ០២ខ្នង និងតូប ០១ខ្នង:ទី១.ម្ចាស់ផ្ទះឈ្មោះ ជា ផល ភេទស្រី អាយុ ៥១ឆ្នាំ ជាតិខ្មែរ និងប្តីឈ្មោះ ឡាង ឡុង ភេទប្រុស អាយុ ៥៣ឆ្នាំ ជាតិខ្មែរ ទាំងពីរនាក់នៅភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ការខូចខាត គឺមានផ្ទះទំហំ ៥x៧ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម៉ូតូ ០១គ្រឿង ទូរ ០១គ្រឿង សម្ភារៈប្រើប្រាស់ មួយចំនួនទៀត គិតជាទឹកប្រាក់ប្រមាណ៥លានរៀល។

ទី២.ម្ចាស់ផ្ទះឈ្មោះ ចេង ផល ភេទស្រី អាយុ ៥៣ជាតិខ្មែរ នៅភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការខូចខាត ផ្ទះទំហំ ៦x៩ម៉ែត្រ ឆេះអស់ ៨០% សម្ភារៈប្រើប្រាស់មួយចំនួន គិតជាទឹកប្រាក់ប្រមាណ៤លានរៀល ។

លោកអភិបាលស្រុកបានឲ្យដឹងផងដែរថា ក្រោយពីបានទទួលព័ត៌មានពីលោកមេឃុំអារក្សត្នោត រូបលោក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដោយសហការជាមួយ រថយន្តពន្លត់អគ្គីភ័យរបស់ឯកឧត្តម សែម សុវណ្ណី ០១គ្រឿង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអារក្សត្នោត ចុះអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា ។

អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង ១៣នឹង០០នាទី ឲ្យករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ៕
អត្ថបទ÷ ឡេក ចាន់ពេជ្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?