សន្តិសុខសង្គម
Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង
ឃ្លាំងស្តុកកង់ចាក់សោរចោលមួយកន្លែងក្នុងOCICត្រូវបានអគ្គិភ័យឆាបឆេះ ប្រឈមការខូចខាតសម្ភារៈខាងក្នុងទាំងស្រុងដោយមិនទាន់ដឹងមូលហេតុ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ ស្ថិតតាមបណ្ដលផ្លូវបេតុង ក្នុងតំបន់ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យថា មុនកើតហេតុគេឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់ហ៊ុយចេញពីក្នុងឃ្លាំងក៏លេចមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើឱ្យប្រជាពលរដ្ឋពិបាកជួយក្នុងការពន្លត់ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់។

បច្ចុប្បន្នកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញកំពុងតែអន្តរាគមន៍ធ្វើការបាញ់ពន្លត់កុំឲ្យមានការរិះរាលដាបន្តទៅដល់ផ្ទះអ្នកជិតខាង៕
អត្ថបទ៖ម៉េង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


