សន្តិសុខសង្គម
Update ៖ ករណីឆេះផ្សារទំនើបនៅក្រុងបាត់ដំបង ខូចខាតសម្ភារៈសរុបទឹកប្រាក់១១ម៉ឺនដុល្លារ
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៣រសៀល មានករណីអគ្គិភ័យមួយបានឆាបឆេះទៅលើផ្សារទំនើបដែលមានយីហោ វេង ពិសី ដែលជាកន្លែងលក់គ្រឿងបរិក្ខារអគ្គិសនី និងមានទីតាំងជាប់នឹងផ្សារទំនើប ហេងឆៃលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតធ្វើឱ្យកម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករងខេត្ត និងកម្លាំងនគរបាលចុះជួយអន្តរាគមន៍ដើម្បីការពារទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយឡែករថយន្តបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការមួយចំនួនដែលនៅជាប់នឹងក្រុងបាត់ដំបង ក៏បានបញ្ជូនមកជួយពន្លត់អគ្គីភ័យនេះផងដែរ។ ជាក់ស្ដែងក្នុងហេតុការណ៍នេះបានអូសបន្លាយពេលវេលាប្រមាណជិត ៤ម៉ោងទើបគ្រប់គ្រងស្ថានការណ៍នេះបាន។

បន្ទាប់ពីបញ្ចប់ហេតុការណ៍នេះរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្រ្គោះ ចុះស្រាវជ្រាវករណីគ្រោះថ្នាក់អគ្គិភ័យ ភ្លើងឆេះហាងលក់សម្ភារ អគ្គិសនី ដែលជនរងគ្រោះ ឈ្មោះ វេង ពិសី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅ (កន្លែងកើតហេតុខាងលើ) ដើម្បីចង់ដឹងអំពីទំហំនៃការខូចខាត ដោយជនរងគ្រោះបានរៀបរាប់ថាសម្ភារ:ខូចខាត រួមមាន៖
១. ហាងចំនួន ១ ខ្នង ទំហំ ៨ម × ១៨ម សង់អំពីបេតុង (ឆេះពីជាន់ទី១ ដល់ទី៣)
២. នៅជាន់ទី១ មានស្តុកសម្ភារ:គ្រឿងអគ្គិសនីគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ២០.០០០ ដុល្លារ ។
៣. នៅជាន់ទី២ មានស្តុកសម្ភារ ប្រភេទឆ្នាំងដាំបាយ អគ្គិសនីគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ២០.០០០ ដុល្លារ ។
៤. នៅជាន់ទី៣ មានស្តុកសម្ភារ ប្រភេទចង្រ្កានអគ្គិសនី និង ចង្រ្កានហ្គាសគ្រប់ប្រភេទ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាប្រាក់ប្រហែល ១០.០០០ ដុល្លារ ។
សម្ភារ:ខូចខាតគិតជាទឹកប្រាក់ ៖ សរុប ប្រហែល ១១០.០០០ ដុល្លារ (ដប់មួយម៉ឺនដុល្លារ អាមេរិក) ។




យ៉ាងណាមិញ ក្រោយពីការស្រាវជ្រាវសមត្ថកិច្ចបានរកមូលហេតុឃើញ ករណីនេះ គឺបណ្ដាលមកពី ឆ្លងចរន្តអគ្គិសនី នៅជាន់ទី១ ហើយក្នុងករណីនេះដែរក៏មិនបណ្ដាលឱ្យមានប៉ះពាល់ដល់អាយុជីវិតបុគ្គលិកកម្មករនៅក្នុងនោះឡើយ។ ដោយឡែកបើតាមការលើកឡើងពីមន្ត្រីនគរបាលអគ្គិភ័យ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា មានមន្ត្រីនគរបាលចំនួន ៤ នាក់ ដែលរងរបួស ដោយសារប៉ះពាល់ជាមួយផ្សែង និងមុតកញ្ចក់ តែប៉ុណ្ណោះ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


