Connect with us

ព័ត៌មានអន្ដរជាតិ

កូនក្រមុំចិនវ័យ៥៩ឆ្នាំ ខឹងដែលខ្លួនរៀបការជាមួយកូនកំលោះវ័យក្មេងជាងនាងដាច់

បានផុស

នៅ

បុរសជនជាតិចិនមានវ័យក្មេងម្នាក់ រៀបការជាមួយស្ត្រីមេម៉ាយតាមរយៈសេវាកម្មណាត់ជួប មុន​នឹង​រឿង​ដ៏​ច្របូកច្របល់​កើត​ឡើង​ក្នុង​ថ្ងៃ​មង្គលការ ខណៈដែលកូនក្រមុំខឹងមិនព្រមចុះពីឡាន ដល់ថ្នាក់ម្តាយក្មេកអង្វរកូនប្រសារស្រីទើបរូបនាងចុះមកទាំងមុខក្រម៉ូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវខាងលើនេះបានកើតឡើងកាលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ តាមរយៈគេហទំព័រ​ Thiager បានរាយការណ៍អំពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងពិធីមង្គលការរបស់បុរសឈ្មោះ Hoang អាយុ ២៧ ឆ្នាំ និងនារីវ័យចំណាស់ Jung អាយុ ៥៩ ឆ្នាំជាស្ត្រីមេម៉ាយ បន្ទាប់ពីពិធីមង្គលការទើបតែចាប់ផ្តើម កូនក្រមុំ​អាយុជ្រេ​មិន​ព្រម​ចុះ​ពី​ឡាន​ទៅ​ធ្វើ​ពិធី ​រហូតបង្កើត​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ភ្ញៀវ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ។

ក្រោយមកម្ដាយមីង​កូន​កំលោះ​ដើរ​ចូល​សួរ​ពីមូលហេតុនាងមិនព្រម​ចុះ​ពី​ឡាន។ ពេល​នោះ​កូនក្រមុំ​ស្រែក​ទាំង​មិន​សប្បាយចិត្ត​ថា​នាង​ចាស់​ជាង​ម្តាយ​ប្តី។ បើម្ដាយក្មេកមិនមកយកនាងទៅចេញពីឡានទេ ដាច់ខាត​នឹង​មិនដើរ​ចុះទេ។

យ៉ាងណាក៏ដោយ ក្រោយបានដឹងចម្លើយពីកូនក្រមុំ ងាកទៅកូនកំលោះមិនដឹងត្រូវធ្វើអ្វីបន្តទៀត ទើបរូបលោក​បាន​ទូរស័ព្ទ​ទៅ​ម្តាយឲ្យចេញ​មក​ដោះ​ស្រាយ​ស្ថានការណ៍ដោយអង្វរសុំ​អនាគត​កូន​ប្រសា​ស្រី​ចុះ​ពី​ឡាន​ ទៅ​ចូល​រួម​ពិធី​មង្គល​ការ។ ទីបំផុត កូនក្រមុំបានយល់ព្រមចុះពីឡាន ហើយ​ក្នុង​ពិធី​នោះ អ្នក​រាល់​គ្នា​នឹង​កត់​សម្គាល់ឃើញទឹកមុខកូនក្រមុំតែងតែខឹង។ ​នាង​ក៏​មិន​បាន​ក្រាប​បង្គំ​ឪពុក​ម្ដាយ​របស់​ប្ដី​នាង​ទៅតាមប្រពៃណីដែរ។

បន្ទាប់ពីពិធី​មង្គលការ​បានចប់សព្វគ្រប់ ភ្ញៀវ​ម្នាក់​បាន​ចែក​រំលែក​រឿង​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ​លើ​បណ្ដាញ​សង្គម។ អ្នក​​លេង​អ៊ីនធឺណិត​ក៏​បាន​រិះគន់​អាកប្បកិរិយា​របស់​ស្រ្តីមេម៉ាយ ដែល​មិន​បាន​បំពេញ​តួនាទី​ជា​ភរិយា និង​កូន​ប្រសា​ដ៏​ល្អ​ សូម្បីតែនៅក្នុងពិធីមង្គលការ។

លើសពីនេះ អ្នកលេងអ៊ីនធឺណិតមួយចំនួន ក៏បានបញ្ចេញមតិ និងរិះគន់ខាងកូនកំលោះថា ប្រញាប់រៀបការពេក ទាំង​មិន​ស្គាល់​ដៃ​គូ​ឲ្យ​បាន​ច្បាស់​សិន ការ​ដែល​អ្នក​ទាំង​ពីរ​មិន​ស្គាល់​អត្តចរិត​របស់​គ្នា ទើប​មាន​រឿង​នេះ​កើត​ឡើង។ ងាក​ទៅ​មើល​ជីវិត​របស់កូនកំលោះអាយុ ២៧ ឆ្នាំ​វិញ ទោះ​បី​ជា​គាត់​នៅ​ក្មេង​ក៏​ដោយ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារមិនសូវល្អទេ។ ដូច្នេះ​ហើយ​លោកមិនអាចមានសមត្ថភាព​​ដឹក​នាំគ្រួសា ទើបទៅជា​ក្រៀម​ក្រំ​ គាត់​ក៏​សម្រេច​ចិត្ត​ប្រើ​សេវា​ណាត់​ជួប រហូតដល់ជួបលោកស្រី Jung។ ទោះបីជាកូនក្រមុំមិនពេញចិត្តក៏ដោយ បន្ទាប់​ពី​បាន​ស្តាប់​ការ​បញ្ចុះ​បញ្ចូល​របស់​សេវា​ផ្គូផ្គង អ្នកទាំងពីរបានយល់ព្រមរៀបការតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនក្រមុំចិនពាក់មាសតម្លៃ​៣០​លាន​ដុល្លារ​ស្រោចខ្លួន បង្ហាញពីភាពមានបានក្នុង​ថ្ងៃរៀបការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២០ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម